ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្ចាស់ចម្ការទុរេនចំណាយលុយជាង១៤ម៉ឺនដុល្លារអាមេរិក ទិញរថយន្ត Mercedes Benz ស៊េរីទំនើប គ្រាន់ទុកដឹកទុរេនលក់

    BY Khmernote Media June 24, 2019
    ម្ចាស់ចម្ការទុរេនចំណាយលុយជាង១៤ម៉ឺនដុល្លារអាមេរិក ទិញរថយន្ត Mercedes Benz ស៊េរីទំនើប គ្រាន់ទុកដឹកទុរេនលក់

    ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គមថៃក្រោយបុរសម្ចាស់ចំការធុរេនម្នាក់ទិញរថយន្តសេរីទំនើបដើម្បីទុកដឹកជញ្ជូនទុរេនលក់។ គួរបញ្ជាក់ឲ្យដឹងដែរថាកាលពីប៉ុន្មានថ្ងៃមុនក៏មានករណីបែបនេះកើតឡើងដែលនៅឯប្រទេសថៃ ដោយប្រើប្រាស់រថយន្ត Mercedes Benz E400 លក់ពងមាន់។ ដោយឡែកលើកនេះវិញគឺរថយន្តថ្មីស្រឡាងសេរ៊ី Mercedes Benz x class 350d 4 Matic V6 turbo ដែលទើបនាំចូលតែម្តង ដោយតម្លៃ ៤,៥៩០,០០០ លានបាត ប្រមាណជាង ១៤ ម៉ឺនដុល្លារ។

    យោងតាមប្រភពហ្វេសប៊ុកដែលមានឈ្មោះថា คุณเอ๋ รถนำเข้าหรู – Aey Auto Import ដែលជាអ្នកលក់រថយន្តនេះបាននិយាយថា «សូមអរគុណដល់ បងអ៊ីត បងម៉ម និងក្រុមគ្រួសារ ដែលជាម្ចាស់ចម្ការទុរេននៅឯខេត្ត ចន្ទបុរី ដែលបានធ្វើការជាវរថយន្តពីហាងយើងខ្ញុំម៉ាក Mercedes Benz x class 350d 4 Matic V6 turbo។ ដោយនេះគឺជាម្ចាស់រថយន្តប្រភេទនេះដំបូងគេនៅប្រទេសថៃ ព្រោះតែយើងទើបនាំចូលមកដល់។ អ្វីដែលរឹតតែពិសេស និងគួរឲ្យចាប់អារម្មណ៍នោះគឺគាត់ទិញរថយន្តនេះដើម្បីធ្វើការដឹកជញ្ជូនទុរេនលក់។ សូមឲ្យមុខរបរប្រកបទៅដោយភាពជោគជ័យ និងមានលាភសំណាងជាមួយរថយន្តថ្មីស្រឡាងនេះ អរគុណចា៎!»៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay