ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាហាវណាស់! យុវជនវ័យ១៦ឆ្នាំ សម្លាប់សង្សារខ្លួនឯងរួចព្យួរសាកសពក្នុងបន្ទប់ទឹក ឲ្យគេគិតថានាងធ្វើអត្តឃាតខ្លួនឯង

    BY Khmernote Media June 24, 2019
    សាហាវណាស់! យុវជនវ័យ១៦ឆ្នាំ សម្លាប់សង្សារខ្លួនឯងរួចព្យួរសាកសពក្នុងបន្ទប់ទឹក ឲ្យគេគិតថានាងធ្វើអត្តឃាតខ្លួនឯង

    ថ្មីៗនេះមានករណីឃាតកម្មមួយគួរឲ្យតក់ស្លុតបានកើតឡើងនៅឯប្រទេសថៃដោយយុវជនវ័យ១៦ឆ្នាំមួយរូបបានសម្លាប់សង្សារខ្លួន រួចព្យួរសាកសពនៅនឹងរានហាលបន្ទប់ទឹកឲ្យគេគិតថានាងធ្វើអត្តឃាតខ្លួនឯង។ រឿងហេតុដែលកើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្មេងប្រុសវ័យជំទង់មួយរូបដែលមានអាយុ១៦ឆ្នាំជាសិស្សសាលាវិទ្យាល័យដ៏ល្បីមួយនៅឯប្រទេសថៃ បានប្តឹងប៉ូលីសថាខ្លួនបានប្រទះឃើញសាកសពសង្សារខ្លួនសម្លាប់ខ្លួនឯងដោយចងក នៅឯបន្ទប់ទឹក។

    ក្រោយទទួលពាក្យបណ្តឹងប៉ូលីស ជាមួយក្រុមពាក់ព័ន្ធក៏បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗដែលស្ថិតនៅឯស្រុកអុដុនធានី ប្រទេសថៃ។ យុវជនរូបនោះបានរាយការណ៍ថាខ្លួនបានចាកចេញពីបន្ទប់ទៅស្នាក់នៅជាមួយមិត្តភក្តិជិតស្និទ្ធចំនួន៣ថ្ងៃមកហើយ ពេលត្រលប់មកវិញស្រាប់តែប្រទះឃើញសាកសពនារីជាសង្សារស្លាប់បែបនេះ។ ដោយកាលពី៣ថ្ងៃមុនរូបគេ និងនាងមានរឿងមិនចុះសម្រុងគ្នាដែលជាហេតុធ្វើឲ្យគេត្រូវទៅនៅជាមួយមិត្តភក្តិមួយរយៈ ព្រោះតែចង់ឲ្យរឿងស្ងប់ស្ងាត់។ តែនារីជាសង្សារប្រហែលជាតូចចិត្ត និងខឹងគេខ្លាំងទើបសម្រេចចិត្តថ្វើបែបនេះ។

    ដោយសង្កេតមើលសភាពគួរឲ្យសង្ស័យ និងពិនិត្យសាកសពរួចមក សមត្ថកិច្ចបានរកឃើញថានេះពុំមែនជាករណីឃាតកម្មនោះឡើយ ដោយនៅលើខ្លួនប្រាណនារីរងគ្រោះគឺមានស្លាកស្នាមម្រាមដៃជាច្រើននៅជុំវិញក។ ប៉ូលីសសម្រេចឃាត់ខ្លួនបុរសជាសង្សារដែលជាជនសង្ស័យដើម្បីសួរនាំលម្អិត នៅទីបំផុតរូបគេក៏បានសារភាពថារូបគេពិតជាបានសម្លាប់សង្សារខ្លួនដោយច្របាច់ក។ នៅថ្ងៃកើតហេតុគេបានឃើញនារីជាសង្សារបង្ហោះរូបជាមួយបុរសម្នាក់ ធ្វើឲ្យគេប្រច័ណ្ឌហើយតាមជីកសួរនាំរហូតឈ្លោះគ្នា កើតមានរឿងប្រតាយប្រតប់រហូតគេច្របាច់កនាង ដោយជ្រុលដៃស្របជាមួយភ្លើងកំហឹងបានធ្វើឲ្យរូបនាងស្លាប់ ហើយរូបគេក៏បានយកសាកសពទៅព្យួរនៅនឹងរានហាលបន្ទប់ទឹកដើម្បីឲ្យគេគិតថានាងធ្វើអត្តឃាត រួចរត់គេចខ្លួនទៅស្នាក់នៅជាមួយមិត្តភក្តិ។ ក្រោយពីបានដឹងហេតុការណ៍ប៉ូលីសសម្រេចចាប់ខ្លួនយុវជនរូបនោះ និងបំពេញសំណុំរឿងតាមផ្លូវច្បាប់ ចំណែកសាកសពនារីរងគ្រោះបញ្ជូនទៅក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay