អន្តរជាតិ
វីដេអូស្តែងៗ ម៉ូតូនិងរថយន្តបុកគ្នាពេញទំហឹងលើស្ពានថ្មីក្រុងកំពត ប៉ើងមនុស្សរណូករណែលពេញផ្លូវ
BY Khmernote Media
June 25, 2019
ខេត្តកំពត៖ មានគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់កើតឡើងរវាងរថយន្ត និងម៉ូតូចំនួន ០២ គ្រឿង រួចប៉ះរថយន្តមួយគ្រឿងទៀត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១៩នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៣ (លើស្ពានថ្មី) ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។
យោងតាមវីដេអូបានបង្ហាញថា រថយន្តកំពុងតែបើកបរ ក៏ស្រាប់តែឃើញម៉ូតូមួយគ្រឿងមានគ្នា២នាក់ (ប្រុសទាំង២) ជិះក្នុងល្បឿនលឿនចូលទៅកណ្តាលស្ពានទើបត្រូវឡានបុក រួចខ្ទាតមកស្តាំ ក៏ប៉ះត្រូវម៉ូតូកំពុងធ្វើដំណើរបន្ថែមរួចក៏ដួលទាំងសងខាង។
គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យរងរបួសធ្ងន់ចំនួន ០២ នាក់ (ប្រុស) និងរបួសស្រាលចំនួន ០៤ នាក់ (ស្រីចំនួន ០៣ នាក់) ។ បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនអ្នកបង្កបានចំនួន ០១ នាក់ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
ដោយ៖ ណារ៉ែន