នឹកម្តាយពេក ២នាក់បងប្អូនបបួលគ្នាដើរជាង៣០០គីឡូម៉ែត្រ ចេញពីស្រុកកំណើតមកទីក្រុងបាងកក ដើម្បីស្វែងរកម្តាយទាំងមិនមានអ្វីជាប់ខ្លួនសោះ
- June 28, 2019
កាលពីថ្មីៗនេះមានករណីក្មេងប្រុសពីរនាក់បានដើរពីស្រុកកំណើត ទៅក្រុងបាងកកដើម្បីស្វែងរកម្តាយខ្លួនដោយពុំមានប្រាក់ជាប់ខ្លួន និងពុំស្គាល់ទីតំបន់ច្បាស់លាស់។ តាមរយៈការរាយការណ៍បានប្រាប់ថា កាលពីយប់ថ្ងៃទី២៧ ខែមិថុនាម្សិលមិញនេះគេបានជួបក្មេងប្រុសពីរនាក់ដែលដើរដាច់សង្វែង មកសួរនាំរកម្តាយរបស់ខ្លួននៅឯបាងកក។
តាមការសាកសួរនាំបានឲ្យដឹងថា ក្មេងប្រុសទាំងពីរបានចាកចេញពីផ្ទះស្រុកកំណើតដើម្បីស្វែងរកម្តាយ ព្រោះនឹក ដោយសារតែគាត់ខានត្រលប់ទៅស្រុកយូរ ដោយស្រុកកំណើតពួកគេនៅឯស្រុកឆៃយ៉ាភូមិ។ ពួកគេបានប្រាប់ថាពួកគេបានដើរមកពីឆៃយ៉ាភូមិអស់រយៈពេល៣ថ្ងៃមកហើយ ដោយមិនមានប្រាក់ជាប់ខ្លួននោះទេ ពេលយប់គឺដេកនៅតាមចិញ្ចើមផ្លូវ។
យ៉ាងណាមិញករណីនេះបានធ្វើឲ្យមហាជនរន្ធត់ចិត្តជាខ្លាំងព្រោះបើគិតជាចម្ងាយគីឡូគឺប្រមាណជាង៣០០គីឡូឯណោះ ដែលពួកគេបានធ្វើដំណើរមក ជាពិសេសមិនមានអ្វីជាប់ខ្លួនសូម្បីរូបថត ឬសំបុត្រអាស័យដ្ឋានរបស់ម្តាយដែលស្នាក់នៅឯទីក្រុង។ ពេលនេះក្មេងប្រុសទាំងពីរត្រូវបានឃាត់ខ្លួនឲ្យស្នាក់នៅប៉ុស្តិ៍ប៉ូលីសក្នុងខេត្តសារៈបុរី និងបានប្រកាសស្វែងរកសាច់ញាតិតាមរយៈបណ្តាញសង្គម ដោយសង្ឃឹមថាអ្នកដែលបានស្គាល់ និងជាសាច់ញាតិរបស់ក្មេងទាំងពីរនឹងមកទទួលពួកគេចេញពីប៉ុស្តិ៍ត្រលប់ទៅគេហដ្ឋានវិញ៕
អត្ថបទ៖ មេសា
- Share This Post:








