សាលាក្រុងព្រះសីហនុ នឹងស្ទូចរថយន្តចតគ្មានសណ្តាប់ធ្នាប់ មករក្សាទុកជាច្រើនថ្ងៃ ទើបអោយម្ចាស់យកទៅវិញ
- June 30, 2019
ក្រោយពេលដែលលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទើបនឹងឡើងកាន់ដំណែងថ្មីៗ ស្រាប់តែមានប្រតិបត្តិការណ៍ភ្លាមរៀបចំសណ្តាប់ធ្នាប់នៅទីសាធារណៈ ពោលគឺស្ទូចរថយន្តដែលបានចតនៅលើផ្លូវគ្មានសណ្តាប់ធ្នាប់។ ក្នុងនោះដែរលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងប្រាប់អ្នកសារព័ត៌មានដែរថា នៅថ្ងៃ២៩មិថុនា២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានស្ទូចយករថយន្តដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ចំនួន ១០គ្រឿង យកមករក្សាទុកនៅសាលាក្រុង ដើម្បីដាក់ពិនយ័តាមគោលការណ៍របស់រដ្ឋបាលខេត្ត. ក្រុង និងរក្សាទុកច្រើនថ្ងៃមុននឹងអនុញ្ញាតអោយម្ចាស់នាំត្រឡប់យកទៅវិញ។
ប្រសាសន៍លោកអភិបាលក្រុងរូបនេះបានបញ្ជាក់អោយដឹងថា ចាប់ពីថ្ងៃនេះទៅរដ្ឋបាលក្រុង មិនអនុញ្ញាតអោយមានរថយន្តចតនៅលើផ្លូវដោយគ្មានសណ្តាប់ធ្នាប់ទៀតឡើយ៕







- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






