សង្គម

អភិបាលខេត្តព្រះសីហនុ ទើបកាន់តំណែងថ្មី ចុះធ្វើការទាំងថ្ងៃអាទិត្យ និងប្តេជ្ញាចិត្ត កែលំអរតំបន់ឆ្នេរទាំងអស់ ហើយក្រាលឥដ្ឋការ៉ូឡា អោយពលរដ្ឋដើរលំហែរ

BY
Khmernote Media
June 30, 2019

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នេះ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ ដែលទើបនឹងចូលកាន់តំណែងថ្មី បានចុះត្រួតពិនិត្យតំបន់ឆ្នេរដោយផ្ទាល់តែម្តង ដោយគិតថាជាថ្ងៃអាទិត្យឈប់សម្រាកនោះឡើយ ដោយក្នុងដំណើរចុះត្រួតពិនិត្យនេះដែរ មានការចូលរួមពីសំណាក់មន្ត្រីក្រោមឪវាទជាច្រើននាក់ ដោយក្នុងនោះអភិបាលខេត្តខ្លាំង ដែលសម្តេចតេជោ សរសើរមិនដាច់ពីមាត់នោះ បានប្តេជ្ញាចិត្តកែលំអរតំបន់ឆ្នេរអោយមានសោភណ្ឌ័ភាពល្អឡើងវិញ ដោយមានគម្រោងក្រាលឥដ្ឋការ៉ូឡា សម្រាប់ពលរដ្ឋធ្វើដំណើរលំហែរ រៀបចំសណ្តាប់ធ្នាប់ អនាម័យ និង បរិស្ថានផងដែរ។

ឯកឧត្តម ក៏បានបង្ហោះសារនៅលើ Facebook ថា៖ “ការចូលរួមសហការ​ គាំទ្រ​ និងលេីកទឹកចិត្ត​ ពីបងប្អូនប្រជាពលរដ្ឋក្រុងព្រះសីហនុ​ ដេីម្បីកែលំអរតំបន់ឆ្នេរទាំងអស់ នៅខេត្តព្រះសីហនុ ឲ្យមានសោភណ្ឌភាព ស្រស់ស្អាត ដូចជាក្រាលឥដ្ឋការ៉ូឡា សម្រាប់ពលរដ្ឋធ្វើដំណើរលំហែរ រៀបចំសណ្តាប់ធ្នាប់ អនាម័យ និង បរិស្ថានអោយស្រស់បំព្រង​ គឺជាកត្តាសំខាន់ដ៏ចំបងបំផុត។ ឆ្នេរឯករាជ្យ,​ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០១៩”៕

Share This Post: