ខ្មែរណូត

ស្វែងរក

  • សង្គម

    ពុទ្ធោ! ក្មេងប្រុសដែលល្បីថាជាសះស្បើយពីជម្ងឺឆ្កែឆ្កួតនោះ ឥឡូវជម្ងឺរើឡើងវិញនិងកាន់តែធ្ងន់ធ្ងរជាងមុន

    BY Khmernote Media July 1, 2019
    ពុទ្ធោ! ក្មេងប្រុសដែលល្បីថាជាសះស្បើយពីជម្ងឺឆ្កែឆ្កួតនោះ ឥឡូវជម្ងឺរើឡើងវិញនិងកាន់តែធ្ងន់ធ្ងរជាងមុន

    កាលពីដើមខែមិថុនា មហាជនជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលថាក្មេងប្រុសម្នាក់ រស់នៅក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរីអាចរស់រានមានជីវិត និងជាសះស្បើយពីជម្ងឺឆ្កែឆ្កួតបាន១០០ភាគរយមានស្មារតីឡើងវិញ និងមានទឹកមុខស្រស់ស្រាយ។

    ប៉ុន្តែបានត្រឹមតែរយៈពេលបានមួយខែប៉ុណ្ណោះក្មេងប្រុសរូបនេះក៏មានអាការៈរើឡើងនូវជម្ងឺឆ្កែឆ្កួតប្រកាច់យ៉ាងធ្ងន់ធ្ងរ ដោយនៅពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី។ គួររំលឹកផងដែលថាក្មេងប្រុសខាងលើត្រូវបានឆ្កែខាំត្រូវជើងក្នុងខែមេសា រហូតកើតជម្ងឺឆ្កែឆ្កួតលែងមានស្មារតីស្រែកព្រុស និងលូ ប្រកាច់ពេញផ្ទះរហូតត្រូវម្តាយចាប់ចងនឹងសសរ ធ្វើឲ្យមហាជនជាច្រើនសម្តែងការតក់ស្លុតជាខ្លាំង៕

    កាលជាពីជម្ងឺឆ្កែឆ្កួត

    ជម្ងឺរើឡើងវិញ

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay