សង្គម

ធ្មេចបើកៗ មួយឆ្នាំបាត់ទៅហើយ ដែលខ្មែរយើងបានបំបែកឯតទគ្គកម្មក្រមាវែងជាងគេបង្អស់ក្នុងពិភពលោក ថ្ងៃទី១ កក្កដា

BY
Khmernote Media
July 1, 2019

បងប្អូននៅចាំព្រឹត្តិការណ៍ ក្រមាវែងជាងគេលើពិភពលោក បំបែកឯតទគ្គកម្ម បានដែរឬទេ? គិតមកទល់ពេលនេះគឺអស់រយៈពេល១ឆ្នាំហើយដែលខ្មែរយើងបានទទួលបញ្ជី ឯតទគ្គកម្មពិភពលោក ដោយការត្បាញក្រមា១០០០ម៉ែត្រ គិតចាប់តាំងពីថ្ងៃទី១ កក្កដា​ ឆ្នាំ២០១៨។

រំលឹកឲ្យដឹងផងដែរថា កម្មវិធីមួយនេះបានផ្តួចផ្តើមឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោមប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន» ដោយបានជ្រើសរើសទីតាំងវាលព្រះមេរុក្បែរព្រះបរមរាជវាំង សម្រាប់រៀបចំឲ្យមានការត្បាញក្រមាខ្មែរ តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។

ការត្បាញក្រមានេះ ត្រូវបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះ ហើយក្នុងនោះព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេក៏ធ្លាប់បានសព្វព្រះរាជ ហឫទ័យ ស្ដេចយាងនិង អញ្ជើញចូលរួមត្បាញក្រមាវែងជាងគេលើ ពិភពលោកនេះផងដែរ។ ទីបំផុតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ខ្មែរយើងក៏អាចធ្វើបានដោយទទួលបានការ បំបែកឯតទគ្គកម្មពិភពលោកក្រមាវែងជាងគេបង្អស់ (Guinness World Records)៕ តោះមករំលឹករូបភាពចាស់ៗឡើងវិញទាំងអស់គ្នា៖

អត្ថបទ៖​ មេសា

Share This Post: