ខ្មែរណូត

ស្វែងរក

  • សង្គម

    អភិបាលខេត្តសៀមរាប ចូលរួមរំលែកទុក្ខ និងជូនថវិកាមួយចំនួនជូនក្រុមគ្រួសារកុមារីដែលត្រូវក្រពើខាំត្របាក់ រហូតស្លាប់បាត់បង់ជីវិត

    BY Khmernote Media July 2, 2019
    អភិបាលខេត្តសៀមរាប ចូលរួមរំលែកទុក្ខ និងជូនថវិកាមួយចំនួនជូនក្រុមគ្រួសារកុមារីដែលត្រូវក្រពើខាំត្របាក់ រហូតស្លាប់បាត់បង់ជីវិត

    កាលពីពេលថ្មីៗនេះមានករណីគួរឲ្យតក់ស្លុតដោយ កុមារីអាយុ២ឆ្នាំ បានធ្លាក់ចូលអាងចិញ្ចឹមក្រពើ ត្រូវសត្វក្រពើខាំត្របាក់ រហូតស្លាប់បាត់បង់ជីវិតសល់ត្រឹមតែត្រឹមលលាដ៏ក្បាលយកមកធ្វើបុណ្យតែប៉ុណ្ណោះ។ កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី អាយុ២ឆ្នាំ នៅភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប​ ក្រុងសៀមរាប​។ ក្រោយពីទទួលដំណឹង ដ៏សោកសង្រេង ឯកឧត្តម ទៀ​ សីហា​ អភិបាលខេត្តសៀមរាប បានចាត់អោយតំណាង និងក្រុមការងារទៅចូលរួមរំលែកទុក្ខ និងនាំសារលិខិតរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារនៃសព កុមារី រ៉ម រដ្ឋនារី ដល់គេហដ្ឋានផងដែរ។

    ក្នុងឳកាសអញ្ជើញដល់គេហដ្ឋាន គ្រួសាររងគ្រោះ ក្រុមការងារ ដែលដឹកនាំដោយលោក សុខ ថុល នាយករដ្ឋបាលខេត្ត និងលោកនួន ពុទ្ធារ៉ា អភិបាលនៃគណអភិបាលក្រុងសៀមរាប ក៏បាននាំនូវពាក្យ ចូលរួមរំលែកទុក្ខ របស់ ឯកឧត្តម អភិបាលខេត្ត ចំពោះការរងគ្រោះ ក្នុងឧបទ្ទវហេតុ ដ៏សែនក្តុកក្តួល និងការសោកស្តាយអាឡោះអាល័យជាអនេក ជាមួយមាតា បិតា របស់កុមារី និងបាននាំថវិកា របស់ឯកឧត្តម ទៀ​ សីហា​ អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីសាលាខេត្ត លោកអភិបាលក្រុង ព្រមទាំងថវិកាអនុសាខាកាកបាទក្រហមក្រុង សរុបចំនួន៤ ៨២០ ០០០ រៀល​ ប្រគល់ជូនសមាជិកគ្រួសារ ដើម្បីចូលរួមបុណ្យសព កុមារីរងគ្រោះដ៏អភព្ធ រូបនេះផងដែរ៕

    <

    ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay