សង្គម

ឪពុកកុមារីរងគ្រោះ សម្រេចចិត្តលក់ក្រពើក្នុងអាងចិញ្ចឹមចោលទាំងអស់ ព្រោះតែការធ្វេសប្រហែសមួយពព្រិចភ្នែកធ្វើឲ្យបាត់បង់កូនស្រីជាទីស្រលាញ់

BY
Khmernote Media
July 2, 2019

កាលពីពេលថ្មីៗនេះមានករណីគួរឲ្យតក់ស្លុតដោយ កុមារីអាយុ២ឆ្នាំ បានធ្លាក់ចូលអាងចិញ្ចឹមក្រពើ ត្រូវសត្វក្រពើខាំត្របាក់ រហូតស្លាប់បាត់បង់ជីវិតសល់ត្រឹមតែត្រឹមលលាដ៏ក្បាលយកមកធ្វើបុណ្យតែប៉ុណ្ណោះ។ កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី អាយុ២ឆ្នាំ កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ រស់នៅ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

យ៉ាងណាមិញឪពុកកុមារីរងគ្រោះ បានសម្រេចចិត្តលក់ក្រពើក្នុងអាងចិញ្ចឹមមានចំនួន៦០ក្បាលចោលទាំងអស់ ក្រោយពេលដែលធ្វើបុណ្យ៧ថ្ងៃរួចរាល់។ ការលក់ក្រពើចិញ្ចឹមនេះគឺដោយសារតែលោកនិងក្រុមគ្រួសារសាច់ញាតិមានការឈឺចាប់សោកស្តាយជាពន់ពេក និងមិនចង់ឲ្យហេតុការណ៍ដដែលៗកើតមានទៀតឡើយ។

គួររំលឹកថាករណីក្រពើត្របាក់ស៊ីកុមារីនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលឪពុកបានជិះម៉ូតូ ទៅក្នុងភូមិ ដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយដែលទើបតែសម្រាលកូនរួច មើលនៅផ្ទះរហូតដល់ម៉ោង១០ជាង បានត្រឡប់មកវិញ ក៏សួររកកូនស្រាប់តែបាត់ រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញក៏ឡើងទៅមើលក្នុងទ្រុងក្រពើស្រាប់តែឃើញលលាក្បាល១ នៅក្នុងទ្រុងក្រពើ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើ ហើយត្រូវក្រពើស៊ីនៅសល់តែលលាដ៏ក្បាលតែប៉ុណ្ណោះ៕

ប្រភព៖ លោក ស៊ន សុភក្រ្ត
ដោយ៖ ណារ៉ែន

Share This Post: