ខ្មែរណូត

ស្វែងរក

  • សង្គម

    ព្រះតេជគុណ កក្កដា សុភ័ណ្ឌ សង្ឃដីកាថា តារា TikTok រូបស្អាតដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន ជួយការងារសង្គមបានច្រើន គួរតែនិយាយលើកទឹកចិត្តជាជាងសើចចំអក

    BY Khmernote Media July 4, 2019
    ព្រះតេជគុណ កក្កដា សុភ័ណ្ឌ សង្ឃដីកាថា តារា TikTok រូបស្អាតដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន ជួយការងារសង្គមបានច្រើន គួរតែនិយាយលើកទឹកចិត្តជាជាងសើចចំអក

    ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលថ្មីៗនេះ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ចំនួន១១នាក់។ យ៉ាងណាមិញក្នុងចំណោមជនសង្ស័យទាំង១១នាក់ ក៏មានម្នាក់ដែលត្រូវគេស្គាល់ថាជាតារាក្នុង TikTok ឈ្មោះ Kelly Kelly ជាហេតុធ្វើឲ្យមហាជនដែលនិយមតាមដានក៏ដូចជាអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលជាខ្លាំងដែលតារា TikTok មានរូបសម្រស់ស្រស់សោភាតែបែរជាមកជាប់ពាក់ព័ន្ធរឿងគ្រឿងញៀនទៅវិញ។

    ដូច្នេះហើយព្រះតេជគុណ កក្កដា សុភ័ណ្ឌ ដែលធ្លាប់និមន្តធ្វើបុណ្យ ក៏បានបញ្ចាក់ថាតារាTikTok ឈ្មោះ Kelly Kelly ខាងលើនេះជួយការងារសង្គមបានច្រើនណាស់ គួរតែនិយាយលើកទឹកចិត្តគាត់ច្រើនជាងចំអក។ ដោយ ព្រះតេជគុណ កក្កដា សុភ័ណ្ឌ បានសរសេររៀបរាប់ថា៖ “សូមមេត្តាអានឲ្យចប់ផង អាត្មាផុសនេះចង់និយាយពីអ្នកដែលសើចគាត់! គាត់ជួយការងារសប្បុរសជួយអ្នកទីទាល់ក្រអ្នកមានជំងឺច្រេីនណាស់និងធ្វើបុណ្យច្រើនណាស់បើនិយាយទៅអ្នកសើចគាត់និងស្រួលមិនស្រួលធ្វើបុណ្យមិនដល់គាត់ផង ចុះពេលគាត់ធ្វើបុណ្យនោះហេតុអីមិនឃេីញមានអ្នកស៊ែរផង។ ណាមួយអ្នកខ្លះមិនស្គាល់គេទេដូច្នេះកុំសេីចយំគេអី ពេលគេមានរឿងនោះ​ ចុះបើគាត់ធ្វើខុសម្ដងហើយចាំទៅជាន់គាត់ថែមដល់ណាទៀត យើងត្រូវយកចិត្តគាត់មកដល់ចិត្តយើងវិញមើលចុះបើរឿងនិងមកដល់បងប្អូនកូនចៅយើងវិញមើលតើយើងគិតយ៉ាងណា? អាត្មាសុំទៅបានទេឈប់ជាន់គាត់ទៀតទៅ ចុះបើថ្ងៃណាមួយគាត់គិតខ្លីទៅវិញមិច ពួកយើងគួរតែនិយាយលើកទឹកចិត្តគាត់វិញថាថ្ងៃក្រោយឈប់ធ្វើចឹងទៀតទើបល្អ សូមអរព្រះគុណ និង សូមអរគុណ”៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay