ខ្មែរណូត

ស្វែងរក

  • សង្គម

    កុំទាន់ភ័យ! ពេលប្រឡងបាក់ឌុប បើបាត់សលាកបត្រ​ឯកត្តជន ស្រូតធ្វើបែបនេះភ្លាម

    BY Khmernote Media July 24, 2019
    កុំទាន់ភ័យ! ពេលប្រឡងបាក់ឌុប បើបាត់សលាកបត្រ​ឯកត្តជន ស្រូតធ្វើបែបនេះភ្លាម

    នៅសល់តែប្រមាណ៣សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ ដែលប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីដំណោះស្រាយនៅពេលដែលបេក្ខជន​ធ្វើឲ្យបាត់​ប័ណ្ណ​សម្គាល់​​ខ្លួន ឬ សលាកបត្រ​ឯកត្តជន នៅមុន និងអំឡុងពេលប្រឡង ដែលមានដូចខាងក្រោម៖

    – មុន​កាល​បរិច្ឆេទ​ប្រឡង បេក្ខជន​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា ត្រូវ​ទាក់ទង​​ជាមួយ​គណៈ​គ្រប់គ្រង​សាលា​ រីឯ​បេក្ខជន​ស្វៃរិន ត្រូវ​ទាក់ទង​ជា​មួយ​មន្ទីរ​អប់រំ​ យុវជន និង​កីឡា ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ស្នើ​សុំ​ប័ណ្ណ​​សម្គាល់​​ខ្លួន សលាកបត្រ​ឯកត្តជន​ថ្មី ឬ​លិខិត​បញ្ជាក់។

    – ក្នុង​​ពេល​ដំណើរការ​សំណេរ បេក្ខជន​ត្រូវ​ទាក់ទង​ប្រធាន​មណ្ឌល​ដើម្បី​ស្នើ​សុំ​​លិខិត​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង។

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay