ខ្មែរណូត

ស្វែងរក

  • សង្គម

    ចង់ដឹងអត់ តើពហុកីឡដ្ឋាន “មរតកតេជោ” សាងសង់អស់ប្រាក់ប៉ុន្មានលានដុល្លារ? ហើយអាចផ្ទុកបានប៉ុន្មាននាក់?

    BY Khmernote Media July 30, 2019
    ចង់ដឹងអត់ តើពហុកីឡដ្ឋាន “មរតកតេជោ” សាងសង់អស់ប្រាក់ប៉ុន្មានលានដុល្លារ? ហើយអាចផ្ទុកបានប៉ុន្មាននាក់?

    ពហុកីឡដ្ឋាន “មរតកតេជោ” ត្រូវបានសាងសង់លើផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់ លោកឧកញ៉ា លី យ៉ុងផាត់។ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ជា ៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក, សាលហាត់កីឡាប្រយុទ្ធ, អគារស្នាក់នៅ ,អាហារដ្ឋាន ,ទីលានហ្វឹកហាត់ក្រៅអគារ , សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា ,សាលហាត់សាច់ដុំ ,សាលកាយសម្ព័ន្ធ, សាលកីឡាបាញ់កាំភ្លើង,មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីទៀតផង។ ពហុកីឡដ្ឋានជាតិនេះនឹងទទួលរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។

    ពហុកីឡដ្ឋានថ្មីនេះ អាចផ្ទុកទស្សនិកជនបានចំនួន ៦០.០០០នាក់ ដោយត្រូវចំណាយថវិកានៃការសាងសង់ប្រមាណ១,០៥០ លានយ័ន ឬ ប្រមាណជា១៦០ ទៅ ១៧០ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីមិត្តចិន៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay