សង្គម

ស្ពានបេឡេឫស្សីកែវនឹងបើកឲ្យចរាចរវិញនៅដើមខែក្រោយនេះ

BY
Khmernote Media
July 31, 2019

យោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបានផ្អាកមួយរយៈពេល ដើម្បីធ្វើការថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ស្ពានបេឡេឫស្សីកែវ នឹងដាក់អោយដំណើរការធ្វើចរាចរជាធម្មតាឡើងវិញនៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ព្រឹកតទៅ។

គួរបញ្ជាក់ផងដែរថា ស្ពានបេឡេឫស្សីកែវ ត្រូវបានបិទមិនឲ្យធ្វើចរាចរ តាំងពីថ្ងៃទី២៨ ខែមិថុនា ដើម្បីធ្វើការថែទាំ ហើយគិតមកទល់នឹងពេលនេះគឺមានរយៈពេលជាង១ខែមកហើយ៕

អត្ថបទ៖ សេម

Share This Post: