សង្គម

គាំទ្រអំពើល្អក្នុងសង្គម! ក្មេងប្រុសមានជម្ងឺសើស្បែកធ្ងន់ធ្ងរ គ្មានលទ្ធភាពព្យាបាល ពេលនេះមានគ្លីនិកមួយនៅភ្នំពេញ ព្រមទទួលព្យាបាលដោយមិនគិតប្រាក់

BY
Khmernote Media
August 1, 2019

ថ្មីៗនេះប្រិយមិត្តមួយចំនួនច្បាស់ជាដឹងនូវព័ត៌មានក្មេងប្រុសម្នាក់មានជម្ងឺសើស្បែរធ្ងន់ធ្ងរ ហើយព្រោះតែជីវភាពក្រីក្រគ្មានលទ្ធភាពព្យាបាល ក្មេងប្រុសរូបនេះមានតែបន្តរស់នៅទាំងលំបាកវេទនា។ អ្វីដែលគួរឲ្យអាណិតអាសូរនោះក្មេងប្រុសរូបនេះពិតជាចង់ចូលរៀន ចង់ជាជម្ងឺមួយនេះ ។

យ៉ាងណាមិញកាលពីចុងខែកក្កដា នេះយោងតាមការបង្ហោះរបស់ អាចារ្យ ចិត្តធម៌ បានឲ្យដឹងថាក្មេងប្រុសកម្សត់នេះត្រូវបានគ្លីនិកមួយនៅភ្នំពេញ ឈ្មោះ ហ្គាណូ អ៊ីកស៊ែល គ្លីនិក ព្រមទទួលព្យាបាលដោយមិនគិតប្រាក់ ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា ៖ “អរគុណដល់ម្ចាស់ជំនួយទាំងអស់ដែលបានចូលរួមផ្ដល់ជំនួយជួយព្យាបាល និងផ្គត់ផ្គង់ការចំនាយផ្សេងៗដល់ប្អូនប្រុស ក៏ដូចជាអរគុណដល់ GANO EXCEL CLINIC ដែលព្រមទទួលព្យាបាលក្មួយប្រុសដោយមិនគិតប្រាក់ ។ សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ​ និងជោគជ័យគ្រប់ភារកិច្ច “៕

Share This Post: