សង្គម

មកពីថៃវិញភ្លាម! ក្រុម យុវជនសំរាម ត្រូវបាន ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា អញ្ជើញចូលជួបពិភាក្សា និងបង្ហាញពីការគាំទ្រ

BY
Khmernote Media
August 2, 2019

កាលពីថ្មីៗនេះក្រុម យុវជនសំរាម បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលត្រូវបានបំពាក់ស័ក្តិកោតសរសើរ ពីស្ថាប័ន GTO academy នៅឯប្រទេសថៃ។ ការគោរពចំពោះការលះបង់របស់ក្រុមយុវជនជួយសង្គមមួយក្រុមនេះ ហាក់ពិតជាមានតម្លៃធំធេងខ្លាំងណាស់ ព្រោះខាងអន្តរជាតិជាច្រើនប្រទេសបានសម្តែងការចាប់អារម្មណ៍ និងចុះមកសម្ភាសន៍ដោយផ្ទាល់។

យ៉ាងណាមិញកាលពីថ្ងៃទី ១ ខែសីហា ម្សិលមិញនេះ តាមរយៈប្រភពលោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាម បានបង្ហើបឲ្យដឹងថា «ដំណឹងល្អថ្ងៃនេះ! យើងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានជួបប្រជុំ ពិភាក្សាជាមួយបងប្រុស។ បានឮពិតជាមិនស្មើនឹងបានជួបមែនមិនត្រឹមតែសុភាពរាបសារ មានចំនេះដឹង និងសីលធម៌ទេ ក្រៅពីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបងប្រុស ក៏មានគំនិតល្អៗ និងអនុសាសន៍មួយចំនួនធំដែលអាចឱ្យក្មេងជំនាន់ក្រោយដូចជាពួកខ្ញុំគួរយកគំរូតាម។

ថ្ងៃនេះបានជួបបុគ្គលវិជ្ជមានម្នាក់ទៀតហើយ គាត់បានត្រួសត្រាយផ្លូវដើរដល់ពួកយើងបានយ៉ាងល្អប្រសើរ។ ស្តាប់ទៅដូចជាលើកតំកើនគាត់ពេកហើយហ្ន៎ ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមួយចំនួនដែលធ្លាប់បានជជែកជាមួយគាត់ប្រហែលជាអាចមានអារម្មណ៍ដូចជាខ្ញុំអ៊ីចឹងដែរ។ សូមអរគុណ បងប្រុសសំរាប់ ការគាំទ្រពីខាងក្រោយជាថវិកាក្តី និង ជាចំណីអាហារក្តី កន្លងមកនេះ។ ខ្ញុំពិតជាមានមោទនៈភាពចំពោះបងណាស់! ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា Ministry of Environment»៕

អត្ថបទ៖ មេសា

Share This Post: