សង្គម

វិធីងាយៗក្នុងការប្រើប្រាស់រថយន្តក្រុងសាធារណៈ

BY
Khmernote Media
March 27, 2018

គិតមកទល់បច្ចុប្បន្ននេះ រាជធានីភ្នំពេញបានដាក់ដំណើរការរថយន្តក្រុងសាធារណៈបានជាង៤ឆ្នាំមកហើយ ប៉ុន្តែប្រជាជនភាគច្រើននៅតែមិនទាន់យល់ច្បាស់ពីសេវាកម្មសាធារណៈមួយនេះនៅឡើយទេ ជាហេតុធ្វើអោយសេវាកម្មមួយនេះមិនសូវជាពេញនិយមនៅក្នុងប្រទេសកម្ពុជា។

ជាការពិតណាស់ការប្រើប្រាស់សេវាកម្មរថយន្តក្រុងសាធារណៈមួយនេះពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់ប្រជាជន ព្រោះវាអាចជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងការចំណាយប្រាក់លើការធ្វើដំណើរ ក៏ដូចជាការកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

សំណួរមួយដែលប្រិយមិត្តអ្នកអានតែងតែសួរមកក្រុមការងារខ្មែរណូតថា “តើរថយន្តក្រុងសាធារណៈគេជិះយ៉ាងម៉េច?” ដើម្បីស្រាយចម្ងល់ទាំងទាំងអស់គ្នា ថ្ងៃនេះខ្មែរណូតនឹងប្រាប់ពីរបៀបងាយជិះឡានក្រុង៖

ទី១៖ អ្នកត្រូវមើលកំណត់ទិសដៅដែលអ្នកចង់ទៅជាមុនសិន

ទី២៖ មើលពីខ្សែរថយន្តក្រុងនៅចំណត ដែលអ្នកកំពុងចាំ ដើម្បីដឹងថា តើខ្សែរថយន្តក្រុងនោះធ្វើដំណើរទៅតំបន់ណា?

ទី៣៖ បើសិនជារថយន្តក្រុងនៅកន្លែង ដែលអ្នកកំពុងរងចាំជិះមិនមានត្រូវទិសដៅ អ្នកចង់ទៅនោះទេ អ្នកអាចឡើងជិះសិន ហើយចាំប្តូរខ្សែរថយន្តក្រុងទៅតាមចំណតខ្សែរថយន្ត ដែលយើងកំពុងជិះត្រូវឈប់។

ទាំង៣នេះគឺជាវិធីសាស្រ្តងាយៗ ដែលយើងអាចធ្វើដំណើរតាមខ្សែរថយន្តក្រុងបានដោយសុវត្ថិភាព ហើយចំពោះការទិញសបុត្រឡានក្រុងគឺគ្មានអ្វីពិបាកនោះទេ​​ គ្រាន់តែឡើងជិះឡានក្រុងនឹងមានអ្នកចំប្រមូលប្រាក់នៅលើរថយន្តស្រាប់ហើយ៕

អត្ថបទ៖ រិទ្ធិ

Share This Post: