ខ្មែរណូត

ស្វែងរក

  • សង្គម

    ឯកឧត្តម គួច ចំរើន នឹងរៀបចំទាំងកន្លែងស្នាក់នៅ ទាំងម្ហូបអាហារសម្រាប់សិស្សមកពីឆ្ងាយ ដែលត្រូវមកប្រឡងបាក់ឌុប

    BY Khmernote Media August 15, 2019
    ឯកឧត្តម គួច ចំរើន នឹងរៀបចំទាំងកន្លែងស្នាក់នៅ ទាំងម្ហូបអាហារសម្រាប់សិស្សមកពីឆ្ងាយ ដែលត្រូវមកប្រឡងបាក់ឌុប

    ខេត្តព្រះសីហនុ៖ ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ខាងមុននេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យរដ្ឋបាលខេត្តរៀបចំកន្លែងស្នាក់នៅ និងផ្តល់អាហារហូបចុកមួយថ្ងៃបីពេលសម្រាប់បេក្ខជន ដែលមកពីបណ្តាវិទ្យាល័យឆ្ងាយៗ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅ ហូបចុកក្នុងកំឡុងពេលប្រឡង។

    សម្រាប់បេក្ខជនមកពីវិទ្យាល័យ ហ៊ុនសែន កំពង់សីលា និងវិទ្យាល័យ ហ៊ុនសែន កែវផុស អាចស្នាក់នៅផ្ទះសំណាក់ឡេងទ្រី ស្ថិតនៅក្នុងស្រុកព្រៃនប់បាន ចំពោះបេក្ខជនមកពីវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យ ហ៊ុនសែន ស្មាច់ដែង អាចស្នាក់នៅ និងហូបចុកអាហារបីពេលក្នុងមួយថ្ងៃនៅផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហម ស្ថិតនៅក្នុងក្រុងព្រះសីហនុបាន មិនត្រឹមតែប៉ុណ្ណោះចំពោះការផ្ញើយានជំនិះរបស់បេក្ខជនទាំងអស់នៅគ្រប់មណ្ឌលប្រឡងរដ្ឋបាលខេត្តធានារ៉ាប់រងការចំណាយទាំងស្រុង៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay