ដល់សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យើងនឹងអាចធ្វើដំណើរឆ្លងកាត់ស្ពានអាកាសផ្សារដីហុយបានហើយ
- March 27, 2018
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា គិតមកត្រឹមបច្ចុប្បន្ននេះ ស្ពានអាកាសផ្សារដីហុយបសម្រេចការសាងសង់បានប្រមាណ៩០%ហើយ ហើយគ្រោងនឹងដាក់ឲ្យដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ។
ការដាក់ឲ្យដំណើរការបណ្តោះអាសន្ននេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ ប៉ុន្តែសម្រាប់រថយន្តធន់ធំមិនអនុញ្ញាតឲ្យធ្វើការឆ្លងកាត់ស្ពាននេះឡើយ។
គួរបញ្ជាក់ផងដែរថា ស្ពានអាកាសស្តុបផ្សារដីហុយនេះមានប្រវែង បណ្តោយ៩០៥ម៉ែត្រ និងទទឹង១៦.៤ម៉ែត្រ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ។ វាជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុន សៀងហៃ ហើយត្រួតពិនិត្យបច្ចេកវិទ្យាដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕


អត្ថបទ៖ សេម
- Share This Post:






