ខ្មែរណូត

ស្វែងរក

  • សង្គម

    ឆ្ងល់អត់ តើអត្តសញ្ញាណប័ណ្ណខេត្ត អាចធ្វើស្លាកលេខរថយន្តភ្នំពេញបានដែរឬទេ?

    BY Khmernote Media August 27, 2019
    ឆ្ងល់អត់ តើអត្តសញ្ញាណប័ណ្ណខេត្ត អាចធ្វើស្លាកលេខរថយន្តភ្នំពេញបានដែរឬទេ?

    យោងតាមការបញ្ជាក់ពីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានលើកឡើងពីចម្ងល់របស់បងប្អូនប្រជាពលរដ្ឋថា តើអត្តសញ្ញាណបណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្ត ភ្នំពេញ បានដែរឬទេ?

    នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើកាបកស្រាយ ដោយដកស្រង់ចេញពីប្រកាស046 ប្រ.ក.សក. ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៧ ឲ្យដឹងថា៖

    ១. អត្តសញ្ញាណប័ណ្ណខេត្ត គឺត្រូវទទួលស្លាកលេខខេត្ត។ អត្តសញ្ញាណប័ណ្ណភ្នំពេញ ត្រូវទទួលស្លាកលេខភ្នំពេញ។

    ២. ការចុះបញ្ជីយានយន្ត គឺត្រូវយកអត្តសញ្ញាណប័ណ្ណ ជាគោល។

    ៣. ប៉ុន្តែក្នុងករណីដែល ម្ចាស់រថយន្តមានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះ គាត់ត្រូវយកអត្តសញ្ញាណប័ណ្ណរបស់គាត់ ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay