ខ្មែរណូត

ស្វែងរក

  • សង្គម

    តើស្រីៗមានសាក់រូបលើខ្លួន ជាស្រីមិនល្អ ឬយ៉ាងណា?

    BY Khmernote Media April 5, 2018
    តើស្រីៗមានសាក់រូបលើខ្លួន ជាស្រីមិនល្អ ឬយ៉ាងណា?

    មានមតិមួយលើកឡើងថា នារីដែលមានរូបសាក់ ជានារីមិនល្អ? តើការលើកឡើងមួយនេះវាត្រឹមត្រូវឬយ៉ាងណា? ដើម្បីដឹងកាន់តែច្បាស់ ឥលូវមកអានកិច្ចសំភាសន៍របស់ក្រុមការងាខ្មែរណូតជាមួយនឹងមហាជន តើពួកគាត់មានយោបល់យ៉ាងណាដែរ?

    យុវជន ម៉េងលាង ជានិស្សិតឆ្នាំទី១នៃសកលវិទ្យាល័យលីមកុកវីង បានឲ្យដឹងថា រូបសាក់នៅលើដងខ្លួនមិនអាចកំណត់បានថា បុគ្គលនោះជាមនុស្សប្រភេទណាឡើយ។ មនុស្សភាគច្រើនចូលចិត្តធ្វើអ្វីដែលខ្លួនស្រលាញ់ ហើយការសាក់រូបក៏វាមិនមែនជាការខុសឆ្គងអ្វីនោះឡើយ។ មិនថាប្រុស ឬស្រីនោះទេ មានសិទ្ធិស្មើរគ្នាក្នុងការធ្វើអ្វី ដែលធ្វើឲ្យពួកគាត់សប្បាយចិត្ត ម៉្យាងទៀតនារីល្អ ឬមិនល្អ អាស្រ័យលើអត្តចរិក និងកាយវិការជាដើម មិនមែនអាស្រ័យលើរូបរាងខាងក្រៅ ឬស្នាមសាក់នោះទេ។ ប្រសិនបើពួកគាត់គិតថា ការសាក់រូបធ្វើឲ្យពួកគាត់សប្បាយចិត្ត និងមើលទៅស្រស់ស្អាត ពួកគាត់គួរតែសាក់វា មិនបាច់គិតច្រើននោះទេ។

    រីឯកញ្ញ ដារីកា ជាអាជីវករលក់ដូរនៅក្នុងផ្សារគីឡូលេខ៤ ហើយកញ្ញាក៏មានសាក់រូបនៅលើ កញ្ចឹង.កខាងក្រោយផងដែរបានឲ្យដឹងថា ការសាក់រូបមិនសំដៅថា អ្នកនោះជាមនុស្សយូកូម ឬមនុស្សមិនល្អឡើយ ព្រោះរូបសាក់វាគ្រាន់តែជាសិល្បៈលំអខ្លួនប្រាណមួយតែប៉ុណ្ណោះ ម៉្យាងទៀតការសាក់វាជារឿងសាមញ្ញមួយទៅហើយសម្រាប់សម័យបច្ចុប្បន្ននេះ ព្រោះមនុស្សភាគច្រើន ដែលគេស្រលាញ់រូបសាក់ គឺគេនឹងសាក់ហើយ។ កញ្ញាបានបញ្ជាក់ទៀតថា កញ្ញាមិនមែនជាក្មេងស្ទាវបែកស្លុយអីនោះទេ ហើយការសាក់រូបនេះ គឺដោយសារតែកញ្ញាចូលចិត្ត និងស្រលាញ់រូបសាក់ ទើបកញ្ញាសាក់បែបនេះ។ កញ្ញាបានបន្ថែមផងដែរថា ប៉ាម៉ាកកញ្ញាក៏មិនបានស្តីបន្ទោសអ្វីដល់កញ្ញាដែរ ព្រោះពួកគាត់គិតថា កញ្ញាធំពេញវ័យហើយ អាចសម្រេចធ្វើអ្វីដោយខ្លួនឯងបាន ហើយគាត់ទាំង២ក៏ដឹងថា កញ្ញាជាមនុស្សបែបណាដែរ។

    ចំណែកឯ អ៊ុំប្រុសឈ្មោះ សំណាង អាយុ៥០ប្លាយ បានឲ្យដឹងថា ស្នាមសាក់របស់យុវតីគឺជាការមិនល្អ ដោយសារតែនៅពេលដែលយុវតីបង្ហាញស្នាមសាក់នៅទីសារណៈគឺអាចធ្វើអោយប៉ះពាល់ដល់កតិ្តយសគ្រួសារ ព្រោះការមើលមកពីក្រៅពីសំណាក់មនុស្សជុំវិញខ្លួនបានវាយតម្លៃថា យើងអាចជាមនុស្សមិនល្អ ជាពិសេសនៅពេលដែលមានគេចូលដណ្ដឹងឃើញស្នាមសាក់នៅលើដងខ្លួនអាចនឹងធ្វើអោយគ្រួសារខាងប្រុសអាចនឹងមានការមិនពេញចិត្ត។ លោកអ៊ុំបានឲ្យដឹងទៀតថា លោកអ៊ុំក៏មានកូនស្រីម្នាក់ដែរ ហើយលោកអ៊ុំបានខំប្រឹងព្យាយាមណែនាំអំពីបញ្ហានេះទៅកាន់កូនស្រីរបស់គាត់។ អ៊ុំប្រុសនិយាយថា អ៊ុំមិនអាចបង្ខំកូនបានទេ ព្រោះអ៊ុំដឹងថា ឥលូវជាសម័យជឿនលឿន ចូលចិត្តធ្វើអ្វីតាមគ្នា ដូច្នះអ៊ុំបានត្រឹមតែព្យាយាមណែនាំកូនស្រីអ៊ុំតែប៉ុណ្ណោះ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay