មកដឹងពីតម្លៃស្លាកលេខការ៉េ ដែលមានតម្លៃថ្លៃជាងគេ និងថោកជាងគេ
- September 2, 2019
បើយោងតាមលិខិតស្តីពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា៖
ស្លាកលេខ៤ខ្ទង់ដូចគ្នា ឬពាក្យនិយមហៅ ស្លាកលេខការ៉េ ដែលមានតម្លៃខ្ពស់ជាងគេគឺលេខ ៩៩៩៩ ចំណែកឯលេខការ៉េ ដែលមានតម្លៃថោកជាងគេគឺលេខ ៤៤៤៤។
+ លេខ ៩៩៩៩ គឺ មិនអនុញ្ញាត ដាក់លក់នៅ តំបន់១ ឡើយ ហើយនៅ តំបន់២ វាមានតម្លៃ ២០,០០០,០០០ រៀល និង ១០,០០០,០០០ រៀល នៅ តំបន់៣ ចំណែកឯ ការផ្លោះអក្សរ វិញគឺនៅ តំបន់១ មិនអនុញ្ញាតដូចគ្នា រីឯនៅ តំបន់២ ផ្លោះលេខមួយអក្សរតម្លៃ ១,៤០០,០០០ រៀល និងនៅ តំបន់៣ ផ្លោះលេខមួយអក្សរតម្លៃ ៧០០,០០០ រៀល។
+ ចំណែកលេខ ៤៤៤៤ នៅ តំបន់១ មានតម្លៃ ៦,០០០,០០០ រៀល ហើយនៅ តំបន់២ មានតម្លៃ ៣,០០០,០០០ រៀល និងនៅ តំបន់៣ មានតម្លៃ ១,៥០០,០០០ រៀល ចំពោះ ការផ្លោះអក្សរ វិញ នៅ តំបន់១ មានតម្លៃ ១,៦០០,០០០ រៀល សម្រាប់មួយអក្សរ ហើយនៅ តំបន់២ មានតម្លៃ ៨០០,០០០ រៀល និងនៅ តំបន់៣ មានតម្លៃ ៤០០,០០០ រៀល។
គួរបញ្ជាក់ផងដែរថា ការលក់លេខចុះបញ្ជីរថយន្ត ត្រូវបានបែងចែកជា៣តំបន់៖
+ តំបន់១៖ លេខរថយន្តសម្រាប់ចុះបញ្ជីនៅរាជធានីភ្នំពេញ
+ តំបន់២៖ លេខរថយន្តសម្រាប់ចុះបញ្ជីនៅខេត្តកណ្តាល កំពង់ចាម បាត់ដំបង សៀមរាប ព្រះសីហនុ និងខេត្តត្បូងឃ្មុំ
+ តំបន់៣៖ លេខរថយន្តសម្រាប់ចុះបញ្ជីនៅខេត្តព្រៃវែង កំពង់ធំ តាកែវ ស្វាយរៀង កំពត ពោធិ៍សាត់ កំពង់ឆ្នាំ កំពង់ស្ពឺ កោះកុង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី បន្ទាយមានជ័យ ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកែប៕

អត្ថបទ៖ សេម
- Share This Post:






