អំឡុង៣ខែទៀត ក្រសួងនឹងដាក់ឲ្យដំណើរការស្លាកលេខពិសេសផ្ទាល់ខ្លួនហើយ
- September 2, 2019
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួងបានធ្វើការសិក្សា និងដកស្រង់បទពិសោធន៍ អំពីការងារគ្រប់គ្រងការលក់លេខចុះបញ្ជីយានយន្តតាមប្រព័ន្ធបច្ចេកវិទ្យា និងទទួលយកបទពិសោធន៍ពីបណ្តាប្រទេសនានានៅក្នុងតំបន់ដូចជា ព្រះរាជាណាចក្រថៃ ទីក្រុងហុងកុងប្រទេសចិន និងប្រទេសសិង្ហបុរី។
ក្រសួងនឹងដាក់ឲ្យដំណើរការនូវប្រព័ន្ធលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន នៅអំឡុងពេល៣ខែខាងមុខនេះ ដោយនឹងធ្វើការជូនដំណឹងជាមុនយ៉ាងតិច១ខែ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅទូទាំងប្រទេស៕


អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






