ខ្មែរណូត

ស្វែងរក

  • សង្គម

    អាសូរណាស់! ឪពុកម្តាយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកកូនតូចឲ្យកំព្រា ចំណែកឯសត្វឆ្កែមួយនៅមើលសកម្មភាពសង្គ្រោះព្រោះមិនដឹងថាម្ចាស់វាបានស្លាប់

    BY Khmernote Media September 2, 2019
    អាសូរណាស់! ឪពុកម្តាយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកកូនតូចឲ្យកំព្រា ចំណែកឯសត្វឆ្កែមួយនៅមើលសកម្មភាពសង្គ្រោះព្រោះមិនដឹងថាម្ចាស់វាបានស្លាប់

    ថៃ៖ កាលពីថ្ងៃយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅឯខេត្តសុខោទ័យ ប្រទេសថៃ ដោយបានប្រទះសាកសពប្តីប្រពន្ធប្រុសស្រីមួយគូឱបគ្នាស្លាប់។ សាកសពទាំងពីរត្រូវបានគេស្គាល់ឈ្មោះថាលោក លាង អាយុ ៥០ឆ្នាំ ភេទប្រុស ជាស្វាមី និងម្នាក់ទៀតឈ្មោះ បុន អាយុ ៤៨ឆ្នាំ ភេទស្រី ត្រូវជាភរិយា បានស្លាប់ក្នុងសភាពសាកសពឱបគ្នាក្នុងឡានដែលធ្លាក់ចូលប្រឡាយភក់យ៉ាងអាណោធអធ័ម។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាជនដែលរស់នៅតំបន់នោះ ដោយរថយន្តខាងលើបានធ្លាក់ចុះប្រឡាយភក់ ដែលមានល្បាប់ពិបាកនិងកាយឬស្រោចស្រង់។ ក្រោយពេលទទួលដំណឹងគ្រោះថ្នាក់នេះគេសង្កេតឃើញមានក្មេងៗពីររូប យំឱបគ្នាស្រែករកឪពុកម្តាយ ព្រមទាំងបន់ស្រន់វត្ថុសក្តិសិទ្ធឲ្យស្វែងរកម្តាយឪពុកខ្លួនឃើញ រួមជាមួយសត្វឆ្កែមួយក្បាលផងដែរ ដែលមកដល់កន្លែងកើតហេតុ ហើយព្យាយាមដើរហិតក្លិនស្វែងរកនៅតាមមាត់ប្រឡាយទឹកមិនព្រមទៅណា។

    ក្រោយចំណាយពេលអស់ជាច្រើនម៉ោង ក្រុមជួយសង្គ្រោះក៏បានរកឃើញ តែជាអកុសលប្តីប្រពន្ធមួយគូនេះបានស្លាប់បាត់ទៅហើយ ចំណែកកូនតូចទាំងពីរក៏យំឡើងលែងចេញទឹកភ្នែក រហូតដល់ក្មេងតូចអស់កម្លាំងគេងលក់បាត់ ចំណែកឯបងស្រីស្ថិតក្នុងស្ថានភាពតក់ស្លុតនៅឡើយ។ ចំណែកឯសត្វឆ្កែមួយក្បាលនោះវិញ គឺនៅតែវិលវល់នៅទីនោះ និងតាមឃ្លាំមើលសកម្មភាពក្រុមជួយសង្គ្រោះ ព្រមទាំងក្មេងៗទាំងពីរ ព្រោះតែរូបវាមិនទាន់បានដឹងនៅឡើយទេ ថាម្ចាស់ចិញ្ចឹមវាបានបាត់បង់ជីវិតហើយនោះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay