សង្គម

ចាប់ឃាត់ខ្លួននាយរងរដ្ឋបាល ខេត្តកំពត ពីបទប្រើប្រាស់អំពើហិង្សាលើបុគ្គលិកស្ថានីយតូតាល់ ព្រមទាំងឆែកឆេររកឃើញមានគ្រឿងញៀនជាច្រើនកញ្ចប់ជាប់ខ្លួន

BY
Khmernote Media
September 9, 2019

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមក្រោយចាប់ឃាត់ខ្លួននាយរងរដ្ឋបាល ខេត្តកំពត លោក អនុសេនីយ៍ទោ សួន តុសិតពិទូរ្យ ពីបទប្រើប្រាស់អំពើហិង្សាទៅលើបុគ្គលិកស្ថានីយតូតាល់ ថែមទាំងឆែកឆេររកឃើញមានបង្កប់គ្រឿងញៀនជាច្រើនកញ្ចប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា San Prum បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ខេត្តកំពត អនុសេនីយ៍ទោ សួន តុសិតពិទូរ្យ នាយរងផ្នែករដ្ឋបាលសរុប និងបក្ខពួកបានប្រើហិង្សាទៅលើបុគ្គលិកស្ថានីយតូតាល់ក្រុងកំពត។ ក្រោយឃាត់ខ្លួនស្នងការនគរបាល ខេត្តកំពត រកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។ នៅពេលនេះជនសង្ស័យឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន ក្រុងកំពត ចាំបន្តនីតិវិធី ថ្ងៃ៨/ខែកញ្ញា/ឆ្នាំ២០១៩ បឋម»៕

Share This Post: