អព្ភូតហេតុពិតៗ! ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ ធ្លាក់ពីលើអគារកម្ពស់១០ជាន់ បែរជាមិនស្លាប់គ្រាន់តែរងរបួសបន្តិចបន្តួច
- October 4, 2019
នៅម៉ោង៧យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ មានរឿងរ៉ាវភ្ញាក់ផ្អើលមួយពេញសង្គមថៃ ក្រោយក្មេងប្រុសអាយុ៥ឆ្នាំមួយរូបបានធ្លាក់ពីលើអគារកម្ពស់១០ជាន់ តែពុំស្លាប់គ្រាន់តែរងរបួស។
យោងតាមការសាកសួរពីអ្នកបន្ទប់ជិតខាងបានឲ្យដឹងថា សង្ស័យក្មេងប្រុសរូបនេះមានជម្លោះជាមួយបងប្រុសរបស់ខ្លួនដោយមានបង្កសម្លេងឡូឡា លុះក្រោយមកបងប្រុសរបស់គេក៏បានចេញក្រៅបន្ទប់បាត់យ៉ាងយូរ។ ស្រាប់តែមួយសន្ទុះក្រោយមកគេឃើញក្មេងប្រុសម្នាក់នេះធ្លាក់ពីអគារជាន់ទី១០ ទៅត្រូវនឹងដំបូលជាន់ក្រោម មុននឹងរមៀលទៅលើមែកឈើ រួចធ្លាក់ចុះមកដី។
នេះអាចចាត់ទុកថាជាសំណាងមួយក្នុងចំណោមមួយពាន់ វាហាក់បីដូចជាមានអព្ភូតហេតុព្រោះតែក្មេងប្រុសរូបនេះ ពុំបានបាត់បង់ជីវិតនោះឡើយ ត្រឹមតែរងរបួសប៉ុណ្ណោះ។ យ៉ាងណាមិញក្រុមមន្ត្រីប៉ូលីសនឹងធ្វើការស៊ើបអង្កេតលម្អិតបន្ថែមអំពីមូលហេតុ ខណៈពេលនេះក្មេងប្រុសរូបនេះត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ និងទាក់ទងក្រុមគ្រួសារដើម្បីមើលថែ ព្រមទាំងសាកសួរ៕
- Share This Post:










