សង្គម

សម្តេចតេជោប្រកាសត្រៀមរថយន្តក្រុងចំនួន៦០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃទៅស្រុកកំណើត អំឡុងចូលឆ្នាំថ្មីខាងមុខ

BY
Khmernote Media
April 1, 2018

យោងតាមសេចក្តីប្រកាសនៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន មុននេះបន្តិចបានឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៨ នេះ គឺបងប្អូនប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយមិនបង់លុយ (FREE) នៅក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្តតាមផ្លូវជាតិលេខ ៥ (ភ្នំពេញ ទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ) និងផ្លូវជាតិលេខ ១ (ភ្នំពេញ ទៅ កណ្តាល ព្រៃវែង ស្វាយរៀង)។

សម្តេចតេជោ បានឲ្យដឹងទៀតថា សាលាក្រុងភ្នំពេញបានត្រៀមរថយន្តក្រុង ដែលមានផ្លាកសញ្ញា “រាជធានីភ្នំពេញ” ចំនួន ៦០ គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕

អត្ថបទ៖ សេម

Share This Post: