សង្គម

ប្លែកណាស់! អ្នកលក់ការ៉េមម្នាក់ សន្សំលុយទិញម៉ូតូធំដើម្បីទុកសណ្តោងលក់ការ៉េម ធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង

BY
Khmernote Media
October 7, 2019

ថ្មីៗនេះមានការចែករំលែកមួយពេញប្រទេសថៃ ក្រោយមានករណីអ្នកលក់ការ៉េមម្នាក់ស្រលាញ់ម៉ូតូធំពេករហូតទិញម៉ូតូធ្វើជាម៉ូតូដើម្បីសណ្តោងលក់ការ៉េម និងរបស់ក្មេងលេងបន្តិចបន្តួច។ ជាធម្មតាយើងតែងឃើញមានប្រភេទម៉ូតូសណ្តោងរទេះលក់ជាច្រើនដូចជាមីឆា ប្រហិត កាហ្វេ ខោអាវ គ្រឿងអនុស្សាវរីយ៍ និងឥវ៉ាន់ជាច្រើនទៀត ដោយឡែកម៉ូតូសណ្តោងទាំងនោះជាប្រភេទម៉ូតូបែបធុនតូចធម្មតា និងខ្លះមានសភាពរាងចាស់ ស្រាប់តែអ្នកលក់ការ៉េមម្នាក់នេះវិញ បែរជាលេងម៉ូដម៉ូតូឡើងញាក់សាច់។

អ្នកលក់ការ៉េមសណ្តោងដោយម៉ូតូធំនេះ ហាក់គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ជាពិសេសតម្លៃការ៉េមដែលគាត់លក់គឺមិនមែនថ្លៃអ្វីនោះឡើយ ១ដើម តម្លៃ១០បាតប៉ុណ្ណោះ។ បើទោះបីជាលេងម៉ូតូធំមកលក់ការ៉េមបែបនេះមែន តែពុំមែនកេងប្រវ័ញ្ចដោយតម្លើងថ្លៃទំនិញនោះឡើយ គឺគាត់គ្រាន់តែជាអ្នកដែលស្រលាញ់ម៉ូតូធំ ខំសន្សំលុយរកប្រាក់ដើម្បីលេងស្តាយប្លែកបង្កើនចំណាប់អារម្មណ៍ពីអតិថិជនតែប៉ុណ្ណោះ៕

Share This Post: