ខ្មែរណូត

ស្វែងរក

  • សង្គម

    ចង់ជិះរថយន្តក្រុងឥតគិតថ្លៃទៅស្រុកកំណើត កុំភ្លេចមកទីតាំងទាំង៣កន្លែងនេះ

    BY Khmernote Media April 2, 2018
    ចង់ជិះរថយន្តក្រុងឥតគិតថ្លៃទៅស្រុកកំណើត កុំភ្លេចមកទីតាំងទាំង៣កន្លែងនេះ

    កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសជាសាធារណៈថា ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៨ នេះ គឺបងប្អូនប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយមិនបង់លុយនៅក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្តតាមផ្លូវជាតិលេខ ៥ (ភ្នំពេញ ទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ) និងផ្លូវជាតិលេខ ១ (ភ្នំពេញ ទៅ កណ្តាល ព្រៃវែង ស្វាយរៀង)។

    ទីតាំងទាំង៣កន្លែង ដែលរដ្ឋបាលរាជធានីភ្នំពេញរៀបចំសម្រាប់រថយន្តក្រុងចេញដំណើរមានដូចជា៖

    ទី១៖ នៅមហាវិធី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ីដែស បិន (Mercedes Benz) ដោយចូលតាមផ្លូវមុខវត្តចាក់អង្រែក្រោម ចំងាយប្រមាណ៧០០ម៉ែត្រ ឬចូលតាមមហាវិថីព្រះមុនីវង្ស ទៅផ្លូវ៦០ម៉ែត្រប្រមាណ១.៥០០ម៉ែត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ១ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង

    ទី២៖ នៅចំណតសួនឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ

    ទី៣៖ នៅចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay