សង្គម

អាណិតណាស់! ប្អូនប្រុសជិះកង់លក់បន្លែនៅម្តុំច្បារអំពៅ ព្រោះម្តាយឈឺជំងឺប្រចាំកាយ ទើបរៀនថ្នាក់ទី ៣ ទេ, មើលទៅផ្ទះខ្វះខាតខ្លាំងណាស់

BY
Khmernote Media
October 9, 2019

ថ្មីៗនេះបន្ទាប់ពីគណនីហ្វេសបុក Le oun បានរៀបរាប់ពីការលំបាករបស់ប្អូនប្រុសម្នាក់ដែលដើរលក់កញ្ឆែត មុននេះបន្តិចករណីហ្វេសបុកឈ្មោះ កសិករជាយដែន បានបង្ហោះឲ្យឃើញពីផ្ទះរបស់ប្អូនប្រុសកំសត់ និងបាន Comment ថា ផ្ទះគាត់នៅម្តុំច្បារអំពៅ និងសុំអំពាវនាវឲ្យបងប្អូនជួយឧបត្ថម្ភប្អូនប្រុសផង និងគាត់បានរៀបរាប់ថា ប្អូនប្រុសរៀនថ្នាក់ទី ៣ ហើយម្តាយគាត់ឈឺទើបគាត់ជួយលក់បន្លែ។ ប្រសិនបើប្រិយមិត្តឃើញគាត់នៅម្តុំច្បារអំពៅ សូមជួយទិញគាត់ផង។

យោងតាមគណនីហ្វេសបុកឈ្មោះ Le Oun បានរៀបរាប់ឲ្យដឹងពីជីវិតលំបាករបស់ប្អូនប្រុសម្នាក់ ខណៈពេលដែលកុមារវ័យស្របាលប្អូនផ្សេងទៀតកំពុងតែសប្បាយរីករាយនិងរបស់លេងទំនើបៗ ប្អូនប្រុសអាយុ ១២ ឆ្នាំនេះវិញ ត្រូវធាក់កង់ដើរលក់កញ្ឆែតដល់ម៉ោងជិត ៨ មិនទាន់ឈប់ផង ហើយលក់មិនដាច់ខ្លាចម្តាយវាយទៀត។ សុំប្រិយមិត្តអានការរៀបរាប់របស់ម្ចាស់គណនីហ្វេសបុក LE OUN:ជិះម៉ូតូថារកទៅទិញអីញុាំជិតដល់ហើយក៏ជួបអូនតូច១ដែលមានអាយុ១២ឆ្នាំ ដំបូងអូននឹងក៏សួរពីរអ្នកខ្ញុំថា ពូអើយមីងអើយ ស្មានេះហើយម៉ោងប៉ុន្មានហើយ សួរខ្ញុំ៣ដងដោយសារខ្ញុំជិះម៉ូតូយាយគ្នា២នាក់ក៏ប៉ុន្តែខ្ញុំក៏ឈប់និយាយជាមួយអូននឹង ហើយខ្ញុំក៏ប្រាប់ម៉ោងទៅវិញថាម៉ោងជិត៨ហើយៗក៏សួរថាស្មានេះហើយនៅលក់ទៀតអីគ្រាន់សួរចឹងទេក៏ចង់យំពីព្រោះលក់មិនដាច់ ណាមួយខ្លាចម្តាយវាយព្រោះនៅសល់ច្រើន ស្មានេះហើយនៅសល់ពេញមិនទាន់លក់បាន១គីឡូទេ

អាណិតក៏ជួយទិញបន្តិចបន្តូចទៅ (ពីព្រោះអីខ្ញុំក៏មិនសូវមានលុយដែរយកកន្លះគីឡូតែខ្ញុំអោយដល់5$ដែរ) កញ្ឆែតយមួយគីឡូ=៥០០០៛ មិនថ្លៃទេជួយទិញគ្នាផង ឪពុកកម្មករសំណង់ម្តាយដើរបោកខោអាវអោយគេមានបងប្អូន៤នាក់ជាកូនបងគេរៀនបានត្រឹមទី២ អាណិតណាស់មានតែpostអោយបងៗអូនៗឃើញជួយទិញអូននឹងផង។ នៅម្តុំច្បារអំពៅយើងនឹងបើចង់ជួយប្រាប់ខ្ញុំៗចាំខ្ញុំជូនមកជួប៕

 

Share This Post: