សង្គម

អ្នកបើកបរអត់ស្លាកលេខប្រុងខ្លួនទៅ អាជ្ញាធរនឹងប្រើធម៌ក្តៅហើយចាប់ពីថ្ងៃទី២១ទៅ

BY
Khmernote Media
October 11, 2019

យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថារថយន្ត និងទោចក្រ-ត្រីចក្រយានយន្តដែលគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ត្រូវរួសរាន់ទៅបំពេញបែបបទសុំស្លាកលេខ និងបណ្ឌសម្គាល់រថយន្ត និងទោចក្រ-ត្រីចក្រយាន្តយន្តឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ការប្រកាសនេះបន្ទាប់ពីទទួលបានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទួលាំង១៤ នឹងចាប់ផ្តេីមធ្វេីការឃាត់ទុកបណ្តោះអាសន្ន និងធ្វេីការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះតទៅ ដោយយករថយន្តទាំងនោះមករក្សាទុកនិងធ្វើការផាកពិន័យ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រហូតទាល់តែធ្វើស្លាកលេខរួចរាល់ទើបអនុញ្ញាតឲ្យត្រឡប់ទៅបាន។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការណ៍គោរពច្បាប់ ដោយយកយានយន្តទៅធ្វេីស្លាកលេខ ដេីម្បីកុំអោយខាតពេលវេលា និងជៀសផុតពីការផាកពិន័យ៕

អត្ថបទ៖ ណារ៉ែន

Share This Post: