សង្គម

មកដឹងពីចំនួនប្រាក់ខែមន្ត្រីរាជការ នគរបាល យោធិន គ្រូបង្រៀន និងគ្រូពេទ្យ ដែលត្រូវដំឡើងនៅឆ្នាំក្រោយនេះ

BY
Khmernote Media
October 25, 2019

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន​ ក៏បានបង្ហាញពី គោលនយោបាយបៀវត្សថ្នាក់ជាតិឆ្នាំ២០២០ ដែលមានដូចខាងក្រោម៖

+ មន្ត្រីរាជការស៊ីវិល៖ ពីប្រមាណ ១ ១០០ ១០០ រៀល ឆ្នាំ២០១៩ ដល់ប្រមាណ ១ ១៤២ ៥០០ រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ១៧២ ៥០០ រៀល

+ គ្រូបង្រៀន និងគ្រូពេទ្យ៖ ពីប្រមាណ ១ ២០០ ១០០ រៀល ឆ្នាំ២០១៩ ដល់ប្រមាណ ១ ២៤២ ៥០០ រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ២៧២ ៥០០ រៀល

+ នគរបាលជាតិ (ពលបាលត្រី)៖ ពីប្រមាណ ១ ១៨៤ ៥៧៧ រៀល (ដោយគិតបញ្ចូលរបបអង្ករ) ឆ្នាំ២០១៩ ដល់ប្រមាណ ១ ២២៦ ៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ២៥៦ ៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ)

+ យោធិន (ពលទោ)៖ ពីប្រមាណ ១ ០៥៥ ៩០០ រៀល ឆ្នាំ២០១៩ ដល់ប្រមាណ ១ ០៩៣ ៥០០ រៀល នៅខែមករា ឆ្នាំ២០២០ (មិនគិតបញ្ចូលរបបអង្ករ) ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ១២៣ ៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១ ១៨១ ៩៧៧ រៀល

សម្រាប់ឆ្នាំ២០២០ ប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យានឹងត្រូវបានដំឡើងដល់ចំនួន ៦៧០ ០០០ រៀល

អត្ថបទ៖ សេម

 

Share This Post: