PR

ពិធីបុណ្យដែលទទួលបានការអបអរសាទរទូទាំងរាជធានី ភាពរីករាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ!ក្រុមហ៊ុន អ & អេហ្វ ធ្វើឱ្យភ្នំពេញដ៏វ័យក្មេងកាន់តែវ័យក្មេង

BY
choung samrith
November 8, 2019

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ជាពិធីបុណ្យជាតិប្រពៃណីធំមួយ និងចុងក្រោយគេសម្រាប់ឆ្នាំនេះនៅប្រទេសកម្ពុជា នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា គឺជិតមកដល់ហើយ។ ប្រជាជនកម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូណ៌មី ពោលគឺថ្ងៃ១៥កើត ខែកក្តិក (ខែវិច្ឆិកានៃគ.ស) ស្របពេលនឹងបញ្ចប់នូវរដូវវស្សាក្នុងមួយឆ្នាំនេះ និងរដូវនេសាទត្រីបានឈានមកដល់ តំណាងឱ្យសុភមង្គល ភាពសម្បូណ៌សប្បាយនិងសុខដុមរមនាពេញមួយឆ្នាំ។

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសវ័យក្មេង និងស្វាហាប់បំផុតលើពិភពលោក ប្រជាជនកម្ពុជានៅពេលអបអរសាទរ និងប្រារព្ធធ្វើពិធីបុណ្យជាតិដ៏ធំមួយនេះ ព្រមទាំងសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញចូលរួមពីសំណាក់ប្រិយមិត្តមកពីប្រទេសនានាទូទាំងសកលលោកផងដែរ។ ស្របពេលជាមួយគ្នានេះ ទូទាំងរាជធានីភ្នំពេញបានធ្វើការតុបតែងយ៉ាងស្រស់ស្អាតតាមដងវិថីតូចធំនានា ពោលគឺប្រកបទៅដោយភាពសប្បាយរីករាយ និងសុខដុមរមនា។

ព្រឹត្តិការណ៍ប្រណាំងទូកចូលរួមរីករាយទូទាំងប្រទេស

ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែចំនួនបីថ្ងៃ កម្មវិធីនិងសកម្មភាពអបអរសាទរតូចធំត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស ប៉ុន្តែព្រឹត្តិការណ៍ប្រណាំងទូកដែលរៀបចំឡើងលើដងទន្លេមេគង្គនៅមុខព្រះបរមរាជវាំងមានសភាពអ៊ូអរបំផុត។ សមាជិករាជវង្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងតំណាងទូតបរទេសប្រចាំកម្ពុជា។ល។ ត្រូវបានអញ្ជើញចូលរួម ដើម្បីជាសក្ខីភាពសម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះ ទស្សនានូវការបង្ហាញស្នាដៃរបស់កីឡាករ កីឡាការីនីអុំទូករាប់ម៉ឺននាក់មកពីបណ្តាប្រទេសទូទាំងសកលោកដើម្បីចូលរួមប្រកួតដណ្ដើមជ័យលាភី។

យោងតាមរបាយការណ៍ កាលពីឆ្នាំមុន គឺមានកីឡាករ កីឡាការីនីសរុបចំនួន១៩២១៩នាក់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងទូក អាចនិយាយបានថា គឺកម្រមានណាស់លើពិភពលោក មិនត្រឹមតែនាំមកនូវភាពវ័យក្មេង និងរស់រវើកដល់ពិធីបុណ្យ ទន្ទឹមនឹងនេះក៏បានបំបែកកំណត់ត្រាទូក «ង» វែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣ម៉ែត្រ ផងដែរ។

ព្រឹត្តិការណ៍ដែលមិនធ្លាប់មានភ្លើងចែងចាំងទាំងថ្ងៃទាំងយប់

ក្រៅពីការប្រណាំងទូក កម្មវិធីពេលរាត្រីដ៏សម្បូណ៌បែបក៏បានទាក់ទាញប្រជាពលរដ្ឋគ្រប់ទិសទីប្រមូលផ្តុំគ្នាមកជួបជុំ និងអបអរសាទរនៅភ្នំពេញ។

កម្ពុជា គឺជាប្រទេសកាន់ព្រះពុទ្ធសាសនាដ៏បុរាណមួយ ដែលបានបន្តនូវប្រពៃណីសំពះព្រះខែ ដើម្បីបួងសួងសុំសេចក្ដីសុខសប្បាយ ថែមទាំងបានបញ្ចូលនូវសកម្មភាព និងកម្មវិធីប្លែកៗ ពីបទេសចូលក្នុងពិធីបុណ្យនេះផងដែរ។ ដូចជាការសម្ដែង និងការបាញ់កាំជ្រួចខ្នាតធំ ការប្រគំតន្ត្រីដែលមានការចូលរួមពីតារាល្បីៗ កម្មវិធីបណ្តែតប្រទីបនៅពេលរាត្រី ផ្សាររាត្រីដ៏អ៊ូអរ ទាំងនេះបាននាំមកនូវភាពសប្បាយរីករាយដ៏អស្ចារ្យជូនដល់ប្រជាពលរដ្ឋរាប់លាននាក់ដែលបានប្រមូលផ្តុំគ្នានៅមុខព្រះបរមរាជវាំង សួនច្បារមុខទន្លេ សួនច្បារវិមានឯករាជ្យ កោះពេជ្រ។ល។ ក៏ដូចជាការបង្ហាញទៅកាន់ពិភពលោកឱ្យបានឃើញនូវភាពទាក់ទាញបែបទីក្រុងអន្តរជាតិរបស់រាជធានីភ្នំពេញផងដែរ។

ក្នុងពិធីបុណ្យដ៏សប្បាយរីករាយនេះ ប្រសិនបើលោកអ្នកបានអញ្ជើញមកដល់រាជធានីភ្នំពេញ នោះលោកអ្នកនឹងអាចមើលឃើញនូវភាពរស់រវើក និងសក្ដានុពលទាំងអស់របស់រាជធានីភ្នំពេញ។ ក្នុងផ្សាររាត្រីដ៏អ៊ូអរនិងបើកអាជីវកម្មពេញមួយយប់ក្នុងអំឡុងពិធីបុណ្យអុំទូក ហ្វូងមនុស្សដ៏ច្រើនកោះកុរ ការដាក់តាំងលក់មុខទំនិញនិងផលិតផលជាច្រើន ដូចជាសម្លៀកបំពាក់ ឧបករណ៍អគ្គិសនី ទំនិញប្រើប្រាស់ប្រចាំថ្ងៃគ្រប់មុខ។ល។ ការបង្ហាញនូវម្ហូបអាហារប្រពៃណីជាតិខ្មែរ និងម្ហូបអាហារបែបចិន អឺរ៉ុប និងអាហារយ៉ាងសម្បូណ៌បែបរបស់បណ្តាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ទទួលបាននូវការកោតសសើរចំពោះភាពចមុ្រះ និងសម្បូណ៌បែបរបស់រាជធានីភ្នំពេញ។

ការសម្ដែងសិល្បៈ និងការបាញ់កាំជ្រួចដ៏ស្រស់ស្អាតនាពេលរាត្រីបានធ្វើឱ្យភាពសប្បាយរីករាយនៃពិធីបុណ្យឈានដល់កម្រិតកំពូល ពណ៌កាំជ្រួចដ៏ល្អគន់បានបំភ្លឺ និងចែងចាំងទូទាំងទីក្រុងភ្នំពេញ។ ការបាញ់កាំជ្រួចបង្ហាញឱ្យឃើញនូវទស្សនៈវិស័យប្រទេសរីកចម្រើន និងប្រជាជន ភាពសម្បូណ៌សប្បាយរបស់ព្រះរាជាណាចក្រកម្ពុជានាថ្ងៃអនាគត ក៏ជាការប្រសិទ្ធពរជ័យជូនប្រជាជនកម្ពុជា និងប្រជាជនទូទាំងពិភពលោករស់នៅប្រកបដោយសន្តិសុខ និងប្រទេសជាតិសុខសាន្ត ប្រជាជនរស់នៅប្រកបដោយសុខដុមរមនា។

ទន្ទឹមនឹងនេះ ប្រជាជនច្រើនកុះករក៏បានប្រមូលផ្តុំគ្នាតាមមាត់ទឹក ដើម្បីបណ្តែតប្រទីបដ៏តូច និងស្រស់ស្អាតដែលរៀបចំជាពិសេស ធ្វើឱ្យច្រាំងទន្លេទាំងសងខាងពោរពេញទៅដោយពន្លឺចែងចាំង ហាក់បីដូចជាខ្លួនកំពុងស្ថិតក្នុងទន្លេដ៏ធំ ដែលមានការចូលរួមពីប្រជាពលរដ្ឋរាប់លាននាក់មកពីបណ្តាប្រទេសនានាទូទាំងពិភពលោក រីកចម្រើនទាំងអស់គ្នា និងរួមគ្នាបួងសួងសុំសេចក្ដីសុខសប្បាយ។

រីករាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រុមហ៊ុន អ & អេហ្វ ធ្វើឱ្យភ្នំពេញដ៏វ័យក្មេងកាន់តែវ័យក្មេង ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យដែលមានម៉ាកសញ្ញាលំដាប់លេខមួយនៅប្រទេសកម្ពុជា ក្រុមហ៊ុន អ & អេហ្វ ខេមបូឌានឹងបាននាំមុខគេចូលរួមកម្មវិធីសប្បុរសធម៌ដែលនឹងរៀបចំឡើងក្នុងអំឡុងពេលអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយបានកំណត់ទីកន្លែងរៀបចំកម្មវិធីនៅមាត់ទន្លេមុខព្រះបរមរាជវាំង ក្នុងបរិវេណកោះពេជ្រ។ល។ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអាចចូលរួមតាមរយៈការលេងល្បែងកម្សាន្តសប្បាយៗគ្រប់ប្រភេទ ដើម្បីឈ្នះរង្វាន់ទឹកបរិសុទ្ធ កាដូ និងរង្វាន់ ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា នឹងធ្វើការបរិច្ចាគថវិកាយោងតាមចំនួនទឹកបរិសុទ្ធដែលខ្លួនចែកជូន ដោយចូលរួមបរិច្ចាគថវិកាចំនួន១០សេនក្នុងមួយដប។ សង្ឃឹមថានឹងមានមនុស្សកាន់តែច្រើនអាចចាប់ផ្តើមធ្វើសកម្មភាពប្រកបដោយ ទឹកចិត្តដ៏តិចតួចរបស់ខ្លូន ដើម្បីប្រមូលផ្តុំ និងផ្តល់នូវភាពកក់ក្តៅដល់រាជធានីភ្នំពេញ។

ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា នឹងធ្វើការផ្តល់ជូននូវកាដូ និងរង្វាន់សម្ងាត់ដ៏គួរឱ្យភ្ញាក់ផ្អើលជូនដល់អ្នកចូលរួមនៅទីកន្លែងរៀបចំកម្មវិធីដោយផ្ទាល់ ក៏សង្ឃឹមថាអ្នកទាំងអស់គ្នាអាចចូលរួមឱ្យបានច្រើនកោះកុរ ដើម្បីរួមគ្នាអបអរសាទរពិធីបុណ្យអុំទូក និងធ្វើការបួងសួងសម្រាប់អនាគតជាមួយនឹងក្រុមហ៊ុន អ & អេហ្វ ខេមបូឌា។

សូមរង់ចាំព័ត៌មានលម្អិតបន្ថែមទៀតអំពីកម្មវិធីនេះ។

អាសយដ្ឋាន showroom៖ លេខ៣៨០ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ កម្ពុជា

លេខទូរសព្ទទំនាក់ទំនង៖+855(0)18 888 2777

Share This Post: