សង្គម

ត្រៀមខ្លួន! ស្អែកនេះនាវាដឹកអ្នកដំណើរដាក់ដំណើរការហើយ

BY
Khmernote Media
April 5, 2018

បន្ទាប់ពីធ្វើការសាងសង់អស់ជាច្រើនខែរួចមក នៅថ្ងៃទី០៦ ខែមេសា ស្អែកនេះតទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមដាក់អោយដំណើរការបណ្តោះអាសន្ន នូវនាវាដឹកជញ្ជូនអ្នកដំណើរព្រែកព្នៅ-តាខ្មៅ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ចូន ធ្លាប់បញ្ជាក់ឲ្យដឹងរួចមកហើយថា នាវាដឹកជញ្ចូនអ្នកដំណើរនេះ មានទូក០២គ្រឿងជាទូករបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស៦០នាក់ និង០៣គ្រឿងទៀតជាទូករបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុកបាន ៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព។

ជាមួយទូក ០៣គ្រឿងជាជំហ៊ានដំបូងនេះ នឹងធ្វើចរាចរណ៍ផ្តល់សេវា ចេញដំណើរពីព្រែកព្នៅទៅក្រុងតាខ្មៅ ចម្ងាយសរុបប្រមាណ២៥គីឡូម៉ែត្រ ចំណាយពេលវេលាជាមធ្យម៣៤នាទី មានចំណតផែចំនួន ០៥ រួមមាន៖ ចំណតផែព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ៕

អត្ថបទ៖ សេម

Share This Post: