ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧត្តមស្វាមី! សុខចិត្តអង្គុយផ្ទាល់ដីធ្វើជាកៅអីសម្រាប់ប្រពន្ធមានផ្ទៃពោះអង្គុយពីលើខ្នង

    BY autoadmin December 6, 2019
    ឧត្តមស្វាមី! សុខចិត្តអង្គុយផ្ទាល់ដីធ្វើជាកៅអីសម្រាប់ប្រពន្ធមានផ្ទៃពោះអង្គុយពីលើខ្នង

    ចិន៖ បុរសម្នាក់កំពុងតែទទួលបាននូវការគោរព និងកោតសរសើរជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមចិន បន្ទាប់ពីគាត់ធ្វើការលះបង់ដ៏អស្ចារ្យមួយសម្រាប់ភរិយាដែលកំពុងមានផ្ទៃពោះរបស់គាត់ គឺគាត់សុខចិត្តអង្គុយផ្ទាល់ដីឱនខ្នងបន្តិចដើម្បីធ្វើជាកៅអីឲ្យប្រពន្ធរបស់គាត់អង្គុយពីលើ ខណៈដែលពួកគាត់កំពុងរង់ចាំធ្វើកិច្ចការអ្វីមួយ។

    គេមិនបានដឹងច្បាស់ទេអំពីអត្តសញ្ញាណរបស់ប្តីប្រពន្ធទាំងពីរនាក់នេះហើយកិច្ចការដែលពួកគាត់កំពុងរង់ចាំនោះក៏គេមិនបានដឹងច្បាស់ដែរ អ្វីដែលគេអាចដឹងនោះគឺត្រឹមថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងអគារមួយកន្លែងនៅក្នុងប្រទេសចិនហើយទិដ្ឋភាពទាំងស្រុងត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេយកទៅបង្ហោះនិងចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ បន្ទាប់ពីបានទស្សនាទិដ្ឋភាពនេះហើយ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិនបានបង្ហាញនូវការកោតសរសើរចំពោះសេចក្តីស្រលាញ់ និងការលះបង់របស់បុរសជាប្តីយ៉ាងខ្លាំង ហើយអ្នកខ្លះវិញបានបញ្ចេញមតិថា ស្ត្រីជាប្រពន្ធនោះគឺជាមនុស្សស្រីសំណាងបំផុតដែលមានបុរសជាស្វាមីល្អដូចនេះ៕

    អត្ថបទ៖ ភក្តី

    Share This Post: