ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ជាប់ជាទីក្រុងល្អបំផុត សម្រាប់បរទេសមកធ្វើការ​ និងរស់នៅ

    BY autoadmin December 6, 2019
    ទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ជាប់ជាទីក្រុងល្អបំផុត សម្រាប់បរទេសមកធ្វើការ​ និងរស់នៅ

    ទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ នៅតែស្ថិតនៅកំពូលតារាងនៃការស្ទង់មតិទីក្រុងល្អបំផុតនៅលើពិភពលោក ដើម្បីរស់នៅសម្រាប់ជនបរទេស។ ការស្ទង់មតិ «ទីក្រុងល្អបំផុត និងអាក្រក់បំផុតសម្រាប់ជនបរទេសក្នុងឆ្នាំ២០១៩» ជាការស្ទង់មតិដោយ Internations ដែលជាគេហទំព័រ និងសហគមន៍ព័ត៌មានពិភពលោក សម្រាប់អ្នកដែលរស់នៅ និងធ្វើការនៅបរទេស។ ពួកគេបានស្ទង់មតិជនបរទេសជាង ២០០,០០០នាក់ មកពីទីក្រុងកំពូលៗចំនួន ៨២ នៅលើពិភពលោក ដើម្បីទទួលបានចំណាត់ថ្នាក់នីមួយៗនេះ។ គួរឱ្យដឹងដែរថា តៃប៉ិបានជាប់ចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំមុន ហើយឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរ។

    ការស្ទង់មតិនេះបានសួរអ្នកឆ្លើយសំណួរអំពីទិដ្ឋភាពផ្សេងៗគ្នានៃជីវិតចំនួន ២៥មុខ ដោយចែកជាសន្ទស្សន៍ធំៗ ចំនួន ៤ គឺគុណភាពនៃការរស់នៅទីក្រុង ការដោះស្រាយជីវភាព ការងារទីក្រុង និង ហិរញ្ញវត្ថុនិងលំនៅដ្ឋាន។ តៃប៉ិមានពិន្ទុខ្ពស់ជាមួយនឹងគុណភាពនៃជីវិត ការដឹកជញ្ជូន ការថែទាំសុខភាព ភាពរួសរាយរាក់ទាក់ និងការចំណាយក្នុងការរស់នៅ ហើយវាហាក់ដូចជាគ្មានចំណុចអ្វីដែលទីក្រុងនេះមានចំណាត់ថ្នាក់ទាបនោះទេ។ លទ្ធផលវិជ្ជមានទាងនេះហើយ ដែលធ្វើឱ្យទីក្រុងនេះគឺជាទីតាំងល្អបំផុតសម្រាប់មករស់នៅ និងធ្វើការនៅទីនោះ។ សម្រាប់ចំណាត់ថ្នាក់ទាំង ១០ នៃការស្ទង់មតិនេះមានដូចជា៖

    ១. តៃប៉ិ / តៃវ៉ាន់
    ២. គូឡាឡាំពួ / ម៉ាឡេស៊ី
    ៣. ហូជីមីញ / វៀតណាម
    ៤. សិង្ហបុរី
    ៥. ម៉ុងត្រេអាល់ / កាណាដា
    ៦. លីសបោន / ព័រទុយហ្កាល់
    ៧. បាសេឡូណា / អេស្ប៉ាញ
    ៨. ហ្សុក / ប្រទេស​ស្វីស
    ៩. ទីក្រុង​ឡា​អេ / ហូល្លង់
    ១០. បាហ្សល / ប្រទេស​ស្វីស

    អត្ថបទ៖ លីដា

    Share This Post: