ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុព្វហេតុចម្បងនៃការស្លាប់ក្នុងចំណោមជនជាតិថៃគឺជំងឺមហារីក

    BY autoadmin December 6, 2019
    បុព្វហេតុចម្បងនៃការស្លាប់ក្នុងចំណោមជនជាតិថៃគឺជំងឺមហារីក

    ជំងឺមហារីកគឺជាបុព្វហេតុទី១ នៃការស្លាប់ក្នុងចំណោមប្រជាជនថៃ ចាប់តាំងពីឆ្នាំ១៩៩៨ តរៀងមក។ ចំនួនអ្នកជំងឺថ្មីនៅឆ្នាំនេះគឺមាន ១២២,៧៥៧នាក់ និង ៧៣,០០០នាក់ ដែលបានស្លាប់។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតលោកវេជ្ជបណ្ឌិត Piyamit Sitara ព្រឹទ្ធបុរសផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Mahidol បានមានប្រសាសន៍ថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យាស្ថានជំងឺមហារីក ដើម្បីរួមគ្នាអនុវត្តផែនការវិភាគ និងការព្យាបាលយ៉ាងជាក់លាក់ចំពោះអ្នកជំងឺមហារីក។ ដៃគូទាំងពីរនឹងរួមគ្នាប្រមូលសំណាកឈាម និងជាលិកាមហារីក រកមើលឌីអិនអេ និងគំរូនៃការវិវត្តនៃជំងឺមហារីក និងតាមដានប្រតិកម្មរបស់អ្នកជំងឺចំពោះការព្យាបាល។

    នៅក្នុងការប្រៀបធៀបចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានថយចុះពី ៣៦.២នាក់ ក្នុង ១០០,០០០នាក់ ក្នុងឆ្នាំ២០១៥ ដល់ ៣២.៧នាក់ ក្នុងចំណោម ១០០,០០០នាក់ នៅក្នុងរបាយការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោក ដែលស្មើនឹងប្រមាណ ២១,០០០ – ២៤,០០០នាក់ ក្នុងមួយឆ្នាំៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ អាយុកាលជាមធ្យមរបស់ពលរដ្ឋថៃគឺ ៧៥.៣ឆ្នាំ បើប្រៀបធៀបទៅនឹងមធ្យមភាគនៅប្រទេសលោកខាងលិច ដែលមានអាយុប្រហែល ៨៣-៨៦ឆ្នាំ៕

    អត្ថបទ៖ លីដា

    Share This Post: