ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅថៃមានលក់សំបុត្រពេទ្យក្លែងក្លាយ ហើយភាគច្រើនអ្នកទិញគឺជាសិស្ស, ប៉ុន្តែឥឡូវប៉ូលីសកំពុងតាមចាប់អ្នកផ្ដើមគំនិត

    BY autoadmin December 7, 2019
    នៅថៃមានលក់សំបុត្រពេទ្យក្លែងក្លាយ ហើយភាគច្រើនអ្នកទិញគឺជាសិស្ស, ប៉ុន្តែឥឡូវប៉ូលីសកំពុងតាមចាប់អ្នកផ្ដើមគំនិត

    ថៃ៖ យុវសិស្សអាយុ ១៦ឆ្នាំម្នាក់ ត្រូវគេចាប់បានថាបានទិញយកសំបុត្រពេទ្យក្លែងក្លាយ ដែលការទិញនេះភាគច្រើនគឺដើម្បីយកលេសដាក់ច្បាប់សាលាជាដើម។ បើយោងតាមគណនី Facebook វេជ្ជបណ្ឌិតឈ្មោះ Pupoony Vesarattrakool គាត់បានបង្ហាញថា សំបុត្រពេទ្យក្លែងក្លាយទាំងនេះ ត្រូវបានដាក់លក់តាមអ៊ិនធឺណេតក្នុងតម្លៃ ២០០បាត ឬ ៦.៥ដុល្លារ ប៉ុណ្ណោះ។ វាត្រូវបានលក់ឡើងដោយសារថា សិស្សមួយចំនួនឈប់គ្មានមូលហេតុច្បាស់លាស់នោះទេ ឬពួកគេចង់គេចម៉ោងមិនទៅរៀនតែម្ដង ដោយប្រើសំបុត្រពេទ្យឈឺក្លែងក្លាយនេះជាលេសបោកគ្រូជាដើម។

    បើតាមការរៀបរាប់របស់អ្នកគ្រូពេទ្យ Pupoony Vesarattrakool បានបង្ហោះកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីជាការព្រមានដល់គ្រូ និងឪពុកម្តាយសិស្សថា មានវិញ្ញាបនបត្រវេជ្ជសាស្ត្រក្លែងក្លាយត្រូវបានដាក់លក់តាមអ៊ិនធឺណេត ដែលប្រើឈ្មោះរបស់មនុស្សពិតប្រាកដ (random) ។ ហើយរឿងនេះវាបានចាប់ផ្តើមបែកធ្លាយ នៅពេលអ្នកម្តាយម្នាក់គាត់ទទួលបានលិខិតមួយ ដែលជាសំបុត្រពេទ្យមានឈ្មោះកូនរបស់គាត់លើនោះ។ គាត់បានឆ្ងល់ថា កូនគាត់មិនឈឺផងហេតុអ្វីមានសំបុត្រពេទ្យ? បន្ទាប់មកពេលផ្ទៀងមើលកាន់តែច្បាស់ ក៏ឃើញឈ្មោះវេជ្ជបណ្ឌិតដែលបានបោះត្រាលើសំបុត្រពេទ្យនោះ ហើយគ្រូពេទ្យម្ចាស់ត្រានោះគឺជាសាច់ញាតិរបស់អ្នកគ្រូពេទ្យ Pupoony Vesarattrakool ផ្ទាល់តែម្ដង។

    ក្រោយមកម្តាយយុវសិស្សនេះក៏យកសំបុត្រនោះទៅឱ្យអ្នកគ្រូពេទ្យ Pupoony Vesarattrakool និងគ្រូពេទ្យដែលបានបោះត្រាលើសំបុត្រនោះ ប៉ុន្តែមិនជួបគាត់នោះទេ ព្រោះថាពេលនោះគាត់កំពុងនៅឯបរទេស។ ពោលគឺសំបុត្រពេទ្យនេះក្លែងក្លាយ ចាប់ឈ្មោះពេទ្យដាក់ព្រាវៗ ហើយសូម្បីតែត្រាពេទ្យ ឬមន្ទីរពេទ្យ សុទ្ធតែក្លែងក្លាយទាំងអស់។ សំបុត្រពេទ្យនោះក៏មានដាក់ឱ្យដោនឡូតអនឡាញដែរ មុនពេលដែលអ្នកលក់បញ្ជូនដាក់តាមផ្ទះអ្នកទិញ។ យ៉ាងណាមិញពេលនេះ គ្រូពេទ្យដែលត្រូវបានគេក្លែងឈ្មោះកំពុងរៀបចំដាក់ពាក្យបណ្ដឹង ខណៈសិស្សដែលបានប្រើសំបុត្រពេទ្យនេះអាចប្រឈមនឹងទោសក្លែងបន្លំឯកសារផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: