ផ្អើលពេញម៉ាឡេស៊ីក្រោយសាលារៀនមួយឲ្យសិស្សច្រៀងបទភ្លេងជាតិម៉ាឡេស៊ីជាភាសាចិន
ម៉ាឡេស៊ី៖ តាមធម្មតាបទភ្លេងជាតិរបស់ប្រទេសនីមួយៗត្រូវបានគេតែងឡើង និងច្រៀងក្នុងភាសាដើមរបស់ប្រទេសទាំងនោះផ្ទាល់តែម្តង បើនោះជាប្រទេសមួយនោះមានភាសាបរទេសជាច្រើនផ្សេងទៀតសម្រាប់ប្រើប្រាស់ញឹកញាប់ក៏ដោយ។ ព្រោះហេតុផលនេះហើយទើបក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីជាច្រើនបានផ្ទុះការរិះគន់ជាខ្លាំង ចំពោះសាលាបឋមសិក្សាមួយនៅក្នុងក្រុង Seremban ភាគខាងត្បូងប្រទេសម៉ាឡេស៊ី ដែលបានឲ្យសិស្សសាលាច្រៀនបទភ្លេងជាតិម៉ាឡេស៊ីជាភាសាចិនទៅវិញ។

ក្នុងរយៈពេលជាច្រើនរយឆ្នាំកន្លងមកនេះបទភ្លេងជាតិម៉ាឡេស៊ីត្រូវបានច្រៀងក្នុងភាសាដើមម៉ាឡេស៊ីដែលមានឈ្មោះថា Bahasa យ៉ាងណាក្តីក្នុងវីដេអូមួយដែលគេបានបង្ហោះពេញបណ្ដាញសង្គម Facebook នោះគេបានឃើញថា ក្រុមក្មេងៗសិស្សសាលាបានច្រៀងបទនេះក្នុងភាសាចិនមួយ ដែលមានឈ្មោះថា Mandarin ទៅវិញ (ជាភាសាប្រើប្រាស់ភាគច្រើននៅតំបន់ខាងជើង និងខាងត្បូងប្រទេសចិន)។ ក្រោយផ្ទុះការរិះគន់យ៉ាងខ្លាំង ពេលនេះអាជ្ញាធរម៉ាឡេស៊ីកំពុងបើកការស៊ើបអង្កេតជាពិសេសមួយចំពោះមូលហេតុនៃភាពមិនប្រក្រតីនេះ៕
អត្ថបទ៖ភក្តី