ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះកំហឹងពេញអ៊ីនធឺណេតដោយសារបុរសឥណ្ឌាម្នាក់នេះនិយាយថា ស្ត្រីគួរតែបំពេញតណ្ហាផ្លូវភេទរបស់បុរស

    BY autoadmin December 9, 2019
    ផ្ទុះកំហឹងពេញអ៊ីនធឺណេតដោយសារបុរសឥណ្ឌាម្នាក់នេះនិយាយថា  ស្ត្រីគួរតែបំពេញតណ្ហាផ្លូវភេទរបស់បុរស

    ថ្មីៗនេះមានអ្នកផលិតខ្សែភាពយន្តឥណ្ឌាម្នាក់ឈ្មោះ Daniel Shravan កំពុងបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅលើអ៊ិនធឺណែត ដោយសារបុរសនោះនិយាយសម្ដីយ៉ាងមិនថ្លៃថ្នូរថា៖ “ស្ត្រីគួរតែសហការជាមួយអ្នករំលោភ និងមានស្រោមអនាម័យជាប់ខ្លួន” ។ ជាក់ស្តែងមតិយោបល់របស់បុរសនោះត្រូវបានធ្វើឡើង បន្ទាប់ពីមានរឿងក្ដីសាកសពរបស់នារីរងគ្រោះឈ្មោះ Priyanka Reddy ត្រូវបានគេរំលោភបូក និងត្រូវបានគេដុតសម្លាប់ចោលកាលពីសប្តាហ៍មុន។ គាត់បានឈរលើហេតុផលរបស់គាត់ដោយណែនាំថា ការរំលោភគួរតែត្រូវបានធ្វើឱ្យស្របច្បាប់ ហើយដរាបណាគ្មាននរណាម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីការរំលោភសេពសន្ថវៈ ស្ត្រីគួរតែបំពេញតណ្ហាផ្លូវភេទរបស់បុរស។ មិនត្រឹមតែប៉ុណ្ណឹងទេ! គាត់គិតថាស្ត្រីគួរតែទទួលយកការចាប់រំលោភពីបុរស ហើយគួរតែមានការអប់រំអំពីការរួមភេទដល់ស្ត្រីដែលមានអាយុលើសពី ១៨ឆ្នាំ ដូច្នេះពួកគេនឹងមានស្រោមអនាម័យ និងប្រដាប់ការពារទឹកមាត់ (dental dams) តាមខ្លួន។ សម្ដីបុរសនេះពិតជាឆ្គួតមែនទែន!

    បុរសនោះបានពន្យល់ថា ប្រសិនបើមនុស្សប្រុសមិនសមតាមបំណង ពួកគេនឹងមានគំនិតសម្លាប់មនុស្សនេះឡើង ហើយយន្តការការពារខ្លួនរបស់ស្ត្រីដូចជាការបាញ់ម្រេច គឺជាការបំភ័យអ្នករំលោភ។ ហួសចិត្ត! Shravan បានប្រៀបធៀបច្បាប់ប្រឆាំងនឹងការរំលោភសេពសន្ថវៈដល់ការសម្លាប់ Osama bin Laden ដើម្បីគ្រប់គ្រងអំពើភេរវកម្ម ដោយបញ្ជាក់ថា ច្បាប់បែបនេះមិនមានប្រសិទ្ធិភាពទេ។ បុរសនោះថា៖ “ប្រសិនបើអ្នកហៀបនឹងត្រូវគេចាប់រំលោភ សូមប្រគល់ស្រោមអនាម័យទៅអ្នកចាប់រំលោភ ហើយសហការជាមួយគាត់នៅពេលគាត់បំពេញតណ្ហាផ្លូវភេទរបស់គាត់។ វិធីនោះគាត់នឹងមិនព្យាយាមធ្វើបាបអ្នកទេ”។ ការអត្ថាធិប្បាយរបស់ Daniel Shravan កំពុងបញ្ជេះកំហឹងកាន់តែខ្លាំងឡើង ដោយសារថាស្ត្រីនៅឥណ្ឌាពួកគាត់កំពុងប្រយុទ្ធដើម្បីសិទ្ធិរបស់គាត់ ប៉ុន្តែម្នាក់នេះបែរជានិយាយសម្ដីជាន់ឈ្លីស្ត្រីទៅវិញ។ អ្នកខ្លះក៏ចង់ឱ្យមានការចាប់ខ្លួនបុរសជាអ្នកផលិតភាពយន្តម្នាក់នេះជាដើម។ ប៉ុន្តែយ៉ាងណាបុរសនោះលុបការបញ្ចេញមតិ (comment) របស់គាត់ចោលហើយ៕

    អត្ថបទ៖ លីដា

    Share This Post: