ទីបំផុតចេកមួយផ្លែតម្លៃ ១២ ម៉ឺនដុល្លារអាមេរិករកឃើញម្ចាស់ហើយ
ទីបំផុត ចេកមួយផ្លែតម្លៃ ១២០ ០០០ ដុល្លារអាមេរិក ដែលត្រូវបានគេដាក់លក់ដោយបិទនៅលើជញ្ជាំងនៅឯពិធីតាំងពិព័រណ៍សិល្បៈក្នុងសហរដ្ឋអាមេរិនោះបានរកឃើញម្ចាស់ហើយ ដែលម្ចាស់រូបនោះត្រូវបានគេស្គាល់ថាជាអ្នកសិល្បៈករដ៏ល្បីឈ្មោះម្នាក់ផងដែរ។ បើតាមសារព័ត៌មាន Dailymail បានឲ្យដឹងថាម្ចាស់ចេកតម្លៃជាង ១០ ម៉ឺនដុល្លារនេះមានឈ្មោះថា David Datuna ជាជនជាតិអាមេរិកមានដើមកំណើតហ្សកហ្ស៊ី ហើយរូបគាត់ជាសិល្បៈករផ្នែកកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ។

ប្រភពខាងលើបានបន្តថា ក្រោយក្លាយជាម្ចាស់ចេកនោះភ្លាម លោក David Datuna បានបកចេកនោះញ៉ាំភ្លាមៗតែម្តង ខណៈមានសារព័ត៌មានជាច្រើនបានព្យាយាមថតយកសកម្មភាពរបស់គាត់។ សូមរម្លឹកជូនថា ចេកមួយផ្លែខាងលើនេះគឺត្រូវគេប្រើប្រាស់ជានិមិត្តរូបនៃពាណិជ្ជកម្មពិភពលោក ជានិមិត្តរូបនៃការវិនិយោគទ្វេដង និងជានិមិត្តរូបនៃភាពសប្បាយរីករាយបែបកំប្លែងផងដែរ ហើយព្រោះតែចេកមួយផ្លែនេះត្រូវបានគេចាត់ទុកជានិមិត្តរូបនៃរឿងសំខាន់ៗដូចនេះហើយទើបតម្លៃរបស់វាក៏ខ្ពស់កប់ពពកដែរ៕

អត្ថបទ៖ ភក្តី
