ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គេមានតែតម្រូវចិត្តភ្ញៀវ តែបុគ្គលិកហាងថៃមួយក្រុមនេះព្រួតគ្នាដេញវាយភ្ញៀវផ្អើលពេញផ្លូវទៅវិញ (មានវីដេអូ)

    BY autoadmin December 10, 2019
    គេមានតែតម្រូវចិត្តភ្ញៀវ តែបុគ្គលិកហាងថៃមួយក្រុមនេះព្រួតគ្នាដេញវាយភ្ញៀវផ្អើលពេញផ្លូវទៅវិញ (មានវីដេអូ)

    ថៃ៖ ភ្ញៀវទេសចរណ៍អាមេរិកម្នាក់ត្រូវបានក្រុមបុគ្គលិកនៅក្នុងភោជនីដ្ឋានមួយក្នុងប្រទេសថៃព្រួតគ្នាដេញវាយពេញផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យជាទីបំផុត។ បើយោងតាមសារព័ត៌មានអេឡិចត្រូនិចដ៏ល្បីរបស់ថៃបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ឆ្នេរសមុទ្រ Karon ក្នុងខេត្តភូកេត ប្រទេសថៃ។ បុរសជាភ្ញៀវទេសចរណ៍អាមេរិកមានអាយុ ៤៤ ឆ្នាំ តែមិនត្រូវបានគេបង្ហាញឈ្មោះឡើយ ខណៈភាគីដេញវាយគាត់មួយក្រុមទៀតគឺសុទ្ធតែជាជនជាតិថៃដែលបម្រើការងារនៅក្នុងភោជនីយដ្ឋាន Capri ។

    គេមិនបានដឹងច្បាស់ទេអំពីមូលហេតុដែលបង្កឲ្យមានអំពើហឹង្សានេះ តែបើតាមការសន្និដ្ឋានហេតុការណ៍នេះទំំនងជាកើតឡើងដោយសារតែភ្ញៀវទេសចរណ៍អាមេរិកជាអ្នកបង្កកំហុសទៅលើក្រុមបុគ្គលិកមុន ទើបបានជាក្រុមបុគ្គលិកប្រួតគ្នាដេញវាយគាត់ដូចនេះ។ ក្រោយកើតមានហេតុការណ៍នេះប៉ូលិសថៃបានហៅទាំងបុរសអាមេរិក និងក្រុមបុគ្គលិកថៃមកធ្វើការអប់រំ ធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពហឹង្សាដូចនេះទៀត ហើយពួកគេម្នាក់ៗត្រូវបានពិន័យជាប្រាក់ម្នាក់ ៥០០ បាត (១៧ ដុល្លារអាមេរិក) ផងដែរ៕


    អត្ថបទ៖ ភក្តី

    Share This Post: