សារព័ត៌មាន CNN បង្ហាញពីម្ហូបខ្មែរចំនួន ៣០មុខ ដែលបរទេសគួរតែភ្លក់ពេលមកដើរស្រុកខ្មែរ
ខណៈដែលប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងនិយមញ៉ាំអាហារបរទេសនោះ មជ្ឈដ្ឋានបរទេសឯនោះវិញក៏កំពុងចាប់អារម្មណ៍មកលើអាហារខ្មែរយើងដូចគ្នាដែរ។ ជាក់ស្តែងសារព័ត៌មានដ៏ល្បីរបស់ពិភពលោក CNN បានចុះផ្សាយអំពីអាហារខ្មែរចំនួន ៣០ មុខ ដែលមានរសជាតិឆ្ងាញ់ប្លែក និងបានណែនាំឲ្យភ្ញៀវបរទេសទាំងអស់ដែលមកកំសាន្តនៅក្នុងប្រទេសកម្ពុជាត្រូវតែសាកល្បងញ៉ាំអាហារទាំងនោះ ដើម្បីទទួលបានរសជាតិថ្មីប្លែកមិនធ្លាប់មាន។ អាហារទាំង ៣០ មុខនោះមានដូចជា៖
១. សម្លកកូរ

២. នំបញ្ចុក
៣. អាម៉ុក (ត្រី ឬខ្យង)
៤. បាយសាច់ជ្រូក
៥. ការីសាច់មាន់
៦. បុកត្រប់ពុតលំញង (អាហារអ្នកបាត់ដំបង)
៧. ខសាច់គោ
៨. ប្រហុកខ្ទិះ
៩. ស្ងោរជ្រក់ត្រី
១០. ការីសារាម៉ាន់ (ការីសាច់គោ)
១១. ញាំក្រូចថ្លុង
១២. ទឹកគ្រឿង
១៣. ខត្រីស្វាយខ្ចី
១៤. កង្កែបបោក
១៥. មីកូឡា (អាហារអ្នកបាត់ដំបង)
១៦. ជ្រក់ក្រៅឆ្នាំង
១៧. ភ្លាសាច់គោ
១៨. ឆាត្រប់ដុត
១៩. ឆាក្ដាមម្រេចខ្ចី
២០. សម្លម្ជូរគ្រឿងសាច់គោ
២១. ម៉ាំឆៅ
២២. សម្លប្រហើរ
២៣. មឹកអាំងទឹកត្រីកោះកុង
២៤. ញាំស្វាយខ្ចី
២៥. ឪឡឹកត្រីងៀត
២៦. ឆាអង្ក្រងសាច់គោ
២៧. គុយទាវ
២៨. ស្ងោរង៉ាំងូវសាច់មាន់
២៩. នំអន្សម
៣០. ត្រីបឹងកញ្ឆែត
អត្ថបទ៖ ភក្តី
ប្រភព៖ CNN




























