ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានជនរងគ្រោះ ៤នាក់ត្រូវបានសម្លាប់ ក្នុងការបាញ់ប្រហារមួយនៅរដ្ឋញូវជឺស៊ី របស់សហរដ្ឋអាមេរិក

    BY autoadmin December 11, 2019
    យ៉ាងហោចណាស់មានជនរងគ្រោះ ៤នាក់ត្រូវបានសម្លាប់ ក្នុងការបាញ់ប្រហារមួយនៅរដ្ឋញូវជឺស៊ី របស់សហរដ្ឋអាមេរិក

    កាលពីថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិក) មានការបាញ់ប្រហារមួយនៅរដ្ឋញូវជឺស៊ី ភាគខាងកើតសហរដ្ឋអាមេរិក ដែលបានបណ្តាលឱ្យជនរងគ្រោះ ៤នាក់ស្លាប់ រួមទាំងមន្រ្តីប៉ូលីសម្នាក់ផងដែរ។ ចំណែកជនសង្ស័យពីរនាក់ ដែលបានលាក់ខ្លួននៅក្នុងហាងមួយនៅក្នុងតំបន់ Jersey City ក៏ត្រូវបានសម្លាប់ នៅក្នុងការប្រឈមមុខដាក់គ្នារវាងមន្ត្រីប៉ូលីស និងជនសង្ស័យដូចគ្នា។ ប៉ុន្តែយ៉ាងណាមូលហេតុនៅមិនទាន់បកស្រាយច្បាស់លាស់នៅឡើយទេ។

    ប៉ូលីសនិយាយថា ពួកគេមិនបានរកឃើញភ័ស្តុតាងណាមួយដែលបញ្ជាក់ថា ឧប្បត្តិហេតុនេះគឺជាសកម្មភាពភេរវកម្មទេ។ ពួកគេបានក៏បានបិទផ្លូវនៅក្បែរសង្កាត់ ដើម្បីធ្វើការស៊ើបអង្កេតឱ្យច្បាស់លាស់ដែរ។ សាលារៀននៅជិតនោះជាច្រើនក៏ត្រូវបានបិទទ្វារ ដើម្បីកុំឱ្យសិស្សរងសម្ពាធ និងមានសុវត្ថិភាពល្អ។ រំលឹកដែរថាក្នុងខែនេះ ការបាញ់ប្រហារដោយកាំភ្លើងដ៏សាហាវជាច្រើនបានកើតឡើងនៅសហរដ្ឋអាមេរិក ដែលវាកាន់តែបង្កភាពភ័យខ្លាចដល់ប្រជាជន៕

    អត្ថបទ៖ លីដា

    Share This Post: