ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់ពីផ្លែចេកបិទជាប់ជញ្ជាំងលក់បានតម្លៃរាប់សែនដុល្លារ ឥលូវចូលដល់ផ្លែទុរេនវិញម្តង

    BY autoadmin December 11, 2019
    អស់ពីផ្លែចេកបិទជាប់ជញ្ជាំងលក់បានតម្លៃរាប់សែនដុល្លារ ឥលូវចូលដល់ផ្លែទុរេនវិញម្តង

    កាលពីពេលថ្មីៗនេះមានចេកមួយផ្លែត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ១២ ម៉ឺនដុល្លារ ដែលចេកមានតម្លៃមហាសាលនោះត្រូវបានគេបិទជាប់នឹងជញ្ជាំងនៅក្នុងពិធីតាំងពិព័រណ៍សិល្បៈមួយនៅឯសហរដ្ឋអាមេរិក។ ព័ត៌មាននៃការដាក់លក់ចេកនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់មហាជនជាច្រើនទូទាំងពិភពលោក ហើយសម្រាប់ក្រុមអ្នកការសែតវិញ បានឃ្លាំមើលចេកមួយផ្លែនោះតាំងតែពីពេលដាក់លក់រហូតដល់មានអ្នកមកទិញ ហើយសូម្បីតែការញ៉ាំចេញនោះក៏ស្ថិតនៅក្រោមការប្រមាញ់របស់ក្រុមអ្នកសារព័ត៌មានដែរ។

    ដោយសារតែភាពល្បីល្បាញរបស់ចេកនៅអាមេរិកនោះ ពេលនេះនៅក្នុងប្រទេសសិង្ហបុរី​ឯណោះវិញក៏មានការរៀបចំលក់ស្រដៀងគ្នានេះដែរ​ តែខុសត្រង់ថា​សិង្ហបុរីបានប្រើប្រាស់ផ្លែទុរេនមួយផ្លែ បិតជាប់នឹងជញ្ជាំងដូចគ្នា ហើយលក់ក្នុងតម្លៃ ១១៩ ៨៥០ ដុល្លារអាមេរិក។ ទុរេនមួយផ្លែនេះត្រូវបានដាក់លក់ក្រោយពាក្យស្លោកថា “មើលទៅដូចសិល្បៈ មានក្លិនដូចសិល្បៈ”។ សូមប្រិយមិត្តរង់ចាំមើលទាំងអស់គ្នាថា ​នណានឹងមានសំណាងក្លាយជាម្ចាស់ទុរេនសិល្បៈមួយនេះ៕

    អត្ថបទ៖ភក្តី

    Share This Post: