សង្គម

សៀមរាបតុបតែងខ្លួនរួចស្រេច ត្រៀមទទួលស្វាគមន៍ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៨ ឆាប់ៗខាងមុខនេះ

BY
Khmernote Media
April 6, 2018

នៅសល់តែជាង១សប្តាហ៍ទៀតប៉ុណ្ណោះ ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់ ហើយប្រជាពលរដ្ឋជាច្រើនក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។

ទន្ទឹមនឹងនោះផងដែរ ព្រឹត្តិការណ៍ដ៏អស្ចារ្យអង្គរសង្ក្រាន្ត២០១៨ក៏កាន់តែខិតជិតមកដល់ដូចគ្នា ដែលបងប្អូនប្រជាពលរដ្ឋជាច្រើននៅខេត្តសៀមរាបបានរៀបចំតុបតែងរួចជាស្រេចនូវកម្មវិធីប្រពៃណី និងកម្មវិធីកំសាន្តជាច្រើន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៦ហើយក្នុងការរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលបានប្រព្រឹត្តទៅចំនួន៥លើកមកហើយ ដែលធ្វើឲ្យមានកិត្តិសព្ទ័ប្រពៃណីជាតិបានលី្បល្បាញនៅលើពិភពលោក ព្រមទាំងទទួលបានជោគជ័យលើវិញ្ញាសារសំខាន់ៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តទៀតផង៕

អត្ថបទ៖ សេម
រូបភាព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

Share This Post: