ឃើញដំបូងស្មានតែជាម៉ាស៊ីនបោកខោអាវ និងទូខោអាវធម្មតា ដល់ពេលគាស់មើល ប៉ូលិសភ្ញាក់ផ្អើលគ្រប់គ្នា
ចិន៖ ប្រជាពលរដ្ឋចិនចំនួន ១១ រូបត្រូវបានប៉ូលិស និងមន្ត្រីគយអាមេរិកធ្វើការឃាត់ខ្លួនក្រោយពួកគេព្យាយាមចូលទៅក្នុងទឹកដីអាមេរិកដោយខុសច្បាប់។ បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា ប្រជាពលរដ្ឋចិនទាំង ១១ រូបនេះ ព្យាយាមភៀសខ្លួនដោយខុសច្បាប់ចេញពីប្រទេសម៉ិកស៊ិកកូតាមច្រកព្រំដែលចូលទៅកាន់ទឹកដីអាមេរិក ដោយពួកគេបានលាក់ខ្លួននៅក្នុងម៉ាស៊ីនបោកខោអាវ ក្នុងហឹបឈើ និងក្នុងទូដាក់ខោអាវជាដើម។

ក្រោយលាក់ខ្លួនដូចខាងលើរួច ពួកគេត្រូវបានបុរសអាមេរិកអាយុ ៤២ ឆ្នាំម្នាក់ ដឹកតាមរថយន្តយកទៅដាក់នៅច្រកព្រំដែន ហើយត្រៀមនឹងបញ្ជូនបន្តចូលទៅអាមេរិក។ យ៉ាងណាក្តី មិនទាន់ទាំងបានបញ្ជូនទៅដល់ទឹកដីអាមេរិកផង ប៉ូលិសនិងមន្ត្រីគយក៏បានរកឃើញពួកគេតែម្តង។ រហូតមកទល់នឹងពេលជនជាតិចិនទាំង ១១ រូប ត្រូវបានប៉ូលិសអាមេរិកចោទប្រកាន់ពីបទធ្វើការភៀសខ្លួនដោយខុសច្បាប់ និងត្រូវជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិកទៀតផង។ ដោយឡែកបុរសអាមេរិកដែលជាអ្នកបើកបរថយន្តក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ៕
អត្ថបទ៖ ភក្តី

