ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញាក់សាច់! សត្វបក្សីជាច្រើនរយក្បាលធ្លាក់ងាប់នៅលើដងផ្លូវដោយមិនដឹងមូលហេតុ

    BY autoadmin December 12, 2019
    ញាក់សាច់! សត្វបក្សីជាច្រើនរយក្បាលធ្លាក់ងាប់នៅលើដងផ្លូវដោយមិនដឹងមូលហេតុ

    អង់គ្លេស៖ ចម្ងល់មួយកំពុងកើតមាននៅក្នុងប្រទេសវែល របស់ចក្រភពអង់គ្លេស ក្រោយគេបានប្រទះឃើញសត្វបក្សីជាច្រើនរយក្បាលធ្លាក់ងាប់នៅលើដងផ្លូវដោយមិនដឹងមូលហេតុ។ ក្រុមប្រជាពលរដ្ឋដែលបានប្រទះឃើញហេតុការណ៍ និងបានចែករំលែកហេតុការណ៍នេះនៅក្នុងបណ្តាញសង្គមនោះបានអះអាងថា បក្សីដែលបានងាប់នោះមានចំនួនប្រមាណជា ៣០០​ ក្បាល ហើយអ្វីដែលជាចម្ងល់នោះគឺរាល់បក្សីដែលងាប់តែងមានគ្រឿងក្នុងរបស់វាបែកធ្លាយចេញមកខាងក្រៅទៀតផង។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមវែលបានបង្ហាញចម្ងល់ថា តើបក្សីធ្លាក់មកលើថ្នល់ដោយរបៀបណា?

    ប្រសិនបើវាពុលនឹងអ្វីមួយពួកវាគួរតែចុះខ្សោយកម្លាំងហើយធ្លាក់មកដីតាមសម្រួល និងគ្មានការបែកធ្លាយគ្រឿងក្នុងចេញមកក្រៅនោះទេ។ ការបែកធ្លាយគ្រឿងក្នុងចេញមកក្រៅនេះប្រាកដណាស់ថា​ ក្រុមបក្សីធ្លាក់ពីលើមកយ៉ាងគំហុក ហើយបើដូចនេះមែនតើកត្តាអ្វីដែលធ្វើឲ្យបក្សីធ្លាក់មកយ៉ាងគំហុកដូចនេះទៅវិញ? រហូតមកទល់នឹងពេលនេះការស៊ើបអង្កេតមួយកំពុងធ្វើឡើងដោយប៉ូលិសជំនាញរបស់ប្រទេសវែលផងដែរ៕

    អត្ថបទ៖ភក្តី

    Share This Post: