ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីជាអ្នករាំតាមរោងការម្នាក់ត្រូវបានគេបាញ់ឆៅៗ ព្រោះខឹងនាងឈប់រាំពាក់កណ្តាលបទ (មានវីដេអូ)

    BY autoadmin December 13, 2019
    ស្ត្រីជាអ្នករាំតាមរោងការម្នាក់ត្រូវបានគេបាញ់ឆៅៗ ព្រោះខឹងនាងឈប់រាំពាក់កណ្តាលបទ (មានវីដេអូ)

    ឥណ្ឌា៖ ស្ត្រីជាអ្នករាំក្នុងវង់ភ្លេងបម្រើតាមពិធីមង្គលការម្នាក់ត្រូវបានភ្ញៀវ ដែលចូលរួមពិសាអាហារក្នុងពិធីការដកកាំភ្លើងបាញ់ឆៅៗតែម្តងព្រោះខឹងនាងឈប់រាំខណៈភ្លេងលេងបានត្រឹមតែពាក់កណ្តាលបទ។ ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ Hina អាយុ ២២ ឆ្នាំ និងកំពុងមានកូនម្នាក់នៅក្នុងពោះទៀតផង។​ បើតាមវីដេអូមួយបានបង្ហាញថា ស្រ្តីរងគ្រោះនិងស្រ្តីពីរនាក់ផ្សេងទៀតបានឡើងរាំនៅលើឆាកក្នុងពិធីមង្គលការជាធម្មតា បន្តិចក្រោយមកស្រាប់តែភ្លេងហាក់ដូចមានបញ្ហារអាក់រអួល ហើយក្រុមអ្នករាំក៏ឈប់សម្រាកបន្តិចដែរ។

    ឥរិយាបថនេះបានធ្វើឲ្យភ្ញៀវពីរនាក់ ដែលកំពុងតែស្លុងអារម្មណ៍ជាមួយនឹងបទភ្លេង និងសប្បាយភ្នែកជាមួយនឹងក្បាច់រាំនោះខឹងជាខ្លាំង ហើយក៏ដកកាំភ្លើងបាញ់ស្ត្រីរងគ្រោះមួយគ្រាប់ចំចង្ការតែម្តង។ រហូតមកទល់នឹងពេលនេះស្រ្តីរងគ្រោះត្រូវរងរបួសធ្ងន់ធ្ងរនិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈគ្មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា ជនបង្កហេតុត្រូវបានប៉ូលិសចាប់ខ្លួនឬអត់នោះទេ។ សូមបញ្ជាក់ថា នៅក្នុងតំបន់កើតហេតុខាងលើនេះប្រជាពលរដ្ឋមួយចំនួនមានទម្លាប់ដាក់កាំភ្លើងជាប់ខ្លួនជានិច្ចបើទោះជាទៅចូលរួមពិធីការគេក៏ដោយ ខណៈអាជ្ញាធរហាក់មានភាពធូររលុងជាងខ្លាំងក្នុងការគ្រប់គ្រងលើអាវុធជាតិផ្ទុះ៕

     

    អត្ថបទ៖ ភក្តី

    Share This Post: