ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់ទាស់! កីឡាករបាល់ទាត់ចិនលើកជើងធាក់ចំក្បាលកីឡាករជប៉ុនហើយនិយាយថា កីឡាករជប៉ុនយកក្បាលមកបុកជើងគេទេ រូបគេមិនបានធាក់ទេ (មានវីដេអូ)

    BY autoadmin December 13, 2019
    អស់ទាស់! កីឡាករបាល់ទាត់ចិនលើកជើងធាក់ចំក្បាលកីឡាករជប៉ុនហើយនិយាយថា កីឡាករជប៉ុនយកក្បាលមកបុកជើងគេទេ រូបគេមិនបានធាក់ទេ (មានវីដេអូ)

    កីឡាករបាក់ទាត់ឲ្យក្រុមជម្រើសជាតិចិនម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន ក្រោយកីឡាកររូបនេះបានលើកជើងទាត់ចំក្បាលកីឡាករជម្រើជាតិជប៉ុនម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ EAFF E-1 Football Championship ដែលរៀបចំឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ កីឡាករជម្រើសជាតិចិនមានឈ្មោះថា Jiang Zhipeng ខណៈកីឡាជប៉ុន ដែលរងរបួសនោះមានឈ្មោះថា Daiki Hashioka។ តាមវីដេអូបានបង្ហាញថា កីឡាករ Daiki Hashioka បានព្យាយាមលោតតែតបាល់ ហើយកីឡាករ Jiang Zhipeng ក៏បានលើកជើងយ៉ាងខ្ពស់ដើម្បីថ្ពក់យកបាល់ដែរ ហើយការប៉ះទង្គិចក៏កើតមានតែម្តង។ ក្រោយចប់ការប្រកួតកីឡាករ Jiang Zhipeng បាននិយាយថា គាត់គ្មានបំណងទាត់ក្បាលកីឡាករជប៉ុនឡើយ តែកីឡាករជប៉ុនទេដែលលោតមកប៉ះជើងរបស់គាត់នោះ។

    ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិនមួយចំនួន បានសរសើរដល់កីឡាករ Jiang Zhipeng ថា ពិតជាប្រឹងលេងបាល់បានយ៉ាងល្អដើម្បីជាតិចិន ខណៈអ្នកខ្លះវិញបានបញ្ចេញមតិថា គាត់មានសមត្ថភាពខ្ពស់ក្នុងដណ្ដើមយកបាល់ពីដៃគូប្រកួត។ យ៉ាងណាក្តីក៏មានដែរប្រជាជនចិនមួយចំនួនបានលើកឡើងថា ឥរិយាបថរបស់កីឡាករ Jiang Zhipeng មិនត្រឹមត្រូវនោះទេ។ សូមបញ្ជាក់ថា តាមច្បាប់នៃការប្រកួតបាល់ទាត់កីឡាករមិនអាចលើកជើងខ្ពស់ដូចដែលកីឡាករ Jiang Zhipeng បានធ្វើនោះទេ ហើយការបង្កើតកំហុសនេះកីឡាករចិនត្រូវទទួលការពិន័យកាតលឿនមួយផងដែរ ខណៈការប្រកួតបញ្ចប់ទៅដោយលទ្ធផលចិនចាញ់ជប៉ុន ២-១៕

    អត្ថបទ៖ ភក្តី

    Share This Post: